ព័ត៌មានជាតិ

ផលិតកម្ម Galaxy Navatra និងកំពូលតារាចម្រៀង ចូលរួមឧបត្ថម្ភថវិកា ២០០០០ដុល្លារ និងអង្ករ២០តោន ដើម្បីរួមចំណែក ជួយដល់កងទ័ពជើងគោក ក្នុងការជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់

ភ្នំពេញ៖ លោក ឧកញ៉ា ឡេង ភត្រា (ឡេង ណាវ៉ាត្រា) អគ្គនាយកផលិតកម្មGalaxy Navatra និងកំពូលតារាចម្រៀងគឺលោកព្រាប សុវត្ថិ លោក ប៉ុន សុណារិន(ខេម) កញ្ញា តន់ ចន្ទសីម៉ា និងក្រុមការងារ នៅថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០២០ បានចូលរួមឧបត្ថម្ភថវិកាចំនួន២០០០០ដុល្លារ សហរដ្ឋអាមេរិក និងអង្ករចំនួន២០តោន ដើម្បីចូលរួមចំណែក ជួយដល់កងទ័ពជើងគោករ ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ ដោយទឹកជំនន់។

លោក ឧកញ៉ា ឡេង ភត្រា (ឡេង ណាវ៉ាត្រា) បានលើកឡើងថានេះ គឺជាទឹកចិត្តសប្បុរសធម៌ របស់ថ្នាក់ដឹកនាំ និងតារាចម្រៀងផលិតកម្មGalaxy Navatra ដើម្បីចូលរួមចំណែក ជួយដល់កងទ័ពជើងគោក ក្នុងយុទ្ធនាការដោះស្រាយការងារ ជួយសង្គ្រោះប្រជាពលរដ្ឋ នៅតាមមូលដ្ឋានទូទាំងប្រទេស ដែលកំពុងរងគ្រោះដោយទឹកជំនន់។

លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ និងការចូលរួមគាំទ្រ ដ៏ថ្លៃថ្លាបំផុតចំពោះ ឧកញ៉ាឡេង ភត្រា(ឡេង ណាវ៉ាត្រា) អគ្គនាយកផលិតកម្មGalaxy Navatra និងកំពូលតារាចម្រៀង គឺលោកព្រាប សុវត្ថិ លោក ប៉ុន សុណារិន(ខេម) កញ្ញា តន់ ចន្ទសីម៉ា និងក្រុមការងារ ទាំងអស់ដែលបានចូលរួមឧបត្ថម្ភថវិកា និងអង្ករក្នុងការជួយ ដល់កងទ័ពដើម្បីសង្គ្រោះប្រជាជន នៅក្នុងគ្រាដ៏លំបាកនេះ៕

To Top