សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើង បានផ្អាកផែនការសកម្មភាពយោធា ប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូងក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការយោធាកណ្តាលក្រោមអធិបតីភាពមេដឹកនាំលោក គីម ជុងអ៊ុន ដោយលើកឡើងនូវសំណួរអំពីចេតនារបស់ក្រុងព្យុងយ៉ាង នៅពីក្រោយការសម្រេចចិត្តនេះ។ ការសម្រេចចិត្តនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលព្រោះថា កូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងកោះប្រជុំគណៈកម្មាធិការយោធាមជ្ឈិមនៃគណបក្សកម្មករដែលកំពុងកាន់អំណាច ដើម្បីគាំទ្រសកម្មភាពយោធាដែលយោធារបស់ខ្លួន បានគំរាមធ្វើឱ្យមានការប្រឆាំងនឹងកូរ៉េខាងត្បូងដោយកំហឹងចំពោះខិត្តប័ណ្ណប្រឆាំងនឹងក្រុងព្យុងយ៉ាង។ ទីភ្នាក់ងារព័ត៌មានកណ្តាលផ្លូវការរបស់កូរ៉េរាយការណ៍ថា មេដឹកនាំលោក គីម ជុងអ៊ុន បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំបឋមរបស់គណៈកម្មាធិការយោធាកណ្តាលតាមរយៈខ្សែអាត់វីដេអូនៅថ្ងៃអង្គារ និងបានសម្រេចចិត្តបញ្ឈប់ផែនការសកម្មភាពយោធា៕ដោយ ឈូក...
ភ្នំពេញ ៖ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ១.០០០.០០០ USD (មួយលានដុល្លារសហរដ្ឋអាមេរិច) ជូនរាជរដ្ឋាភិបាលកម្ពុជា ជាលើកទី២ សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩(COVID-19)នេះ ដែលកំពុងរាលដាល ក្នុងពេលបច្ចុប្បន្ន ។
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញ ចុះសំណេះសំណាល ផ្សព្វផ្សាយនិងតម្លើងផ្ទាំងបាណូ អប់រំកាត់បន្ថយគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមនៅស្រុកសំឡូត ខេត្តបាត់ដំបង ដោយមានការចូលរួមពីលោក សឿម ប៊ុនរិទ្ធិ អភិបាលរង ខេត្តបាត់ដំបង...
ភ្នំពេញ ៖ ប្រទេសអូស្រ្តាលី និងប្រទេសអាល្លឺម៉ង់ មានសេចក្តីសោមនស្សរីករាយ ក្នុងការជួយគាំទ្រ កម្មវិធីផ្ទេរសាច់ប្រាក់ ជាបន្ទាន់ របស់រាជរដ្ឋាភិបាលកម្ពុជា ដល់គ្រួសារក្រីក្រ ក្នុងអំទ្បុងពេលនៃជំងឺកូវីដ១៩ ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា នៅថ្ងៃទី២៤មិថុនានេះ បានឲ្យដឹងបន្តថា ប្រទេសអូស្ត្រាលី និងប្រទេសអាល្លឺម៉ង់ មើលឃើញពីគំនិតផ្តួចផ្តើមនេះ ជាទិវាប្រវត្តិសាស្រ្តមួយ របស់ប្រទេសកម្ពុជា...
តូក្យូ៖ លោក Toshimitsu Motegi រដ្ឋមន្រ្តីក្រសួងការបរទេស បាននិយាយកាលពីថ្ងៃអង្គារថា ការសម្គាល់ជំហានដំបូងក្នុងការបន្ធូរបន្ថយការ រឹតបន្តឹងការធ្វើដំណើរក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លង ការធ្វើដំណើរពីប្រទេសជប៉ុនទៅកាន់ប្រទេសវៀតណាមនឹងចាប់ផ្តើមឡើងវិញ នៅសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Motegi បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា ជើងហោះហើរពិសេសចំនួន៣ ដែលដឹកអ្នកជំនួញប្រហែល...
ញូដេលី៖ ប្រទេសនេប៉ាល់បានរួបរួមជាមួយ ប្រទេសចិនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈដែលទំនាក់ទំនងការទូត របស់ខ្លួនជាមួយប្រទេសឥណ្ឌាបានធ្លាក់ចុះដល់កំរិតថ្មីមួយ ជាមួយនឹងសភារបស់ប្រទេសនេះ ដែលបានអនុម័តនូវការផ្លាស់ប្តូររដ្ឋធម្មនុញ្ញដើម្បីគូសផែនទីជាតិឡើងវិញ។ ប្រទេសចិនបានបង្កើនវត្តមាននិងការវិនិយោគរបស់ខ្លួននៅក្នុងប្រទេស ហិម៉ាឡៃយ៉ា ចាប់តាំងពីមានការរញ្ជួយដីដ៏ធំនៅឆ្នាំ ២០១៥ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ផ្នែកអង្កេតនៃនាយកដ្ឋានកសិកម្មនេប៉ាល់ បានព្រមានដល់រដ្ឋាភិបាលថា ប្រទេសចិនបានពង្រីកទឹកដីរបស់ខ្លួនចូលទៅក្នុងតំបន់ភាគខាងជើងរបស់ប្រទេស ដោយផ្លាស់ប្តូរទិសដៅនៃទន្លេ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានបន្ដរៀបចំកិច្ចប្រជុំអន្ដរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លើជំពូក ទី២ មាត្រា២៦ នៃផ្នែកទី៥ ស្ដីពីការចុះបញ្ជីកំណើត។ លោកស្រី ចាន់ សុទ្ធាវី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ មានប្រសាសន៍ថា «ភាគីពាក់ព័ន្ធទាំងអស់គ្នាសុទ្ធតែមានបំណងចង់ធ្វើឲ្យសេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានលើកទឹកចិត្ត ឲ្យបណ្តាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រឹបយកទ្រព្យសម្បតិ្ត ចំពោះប្រជាពលរដ្ឋណាមួយ ជឿទៅលើការឃោសនា របស់ពួក ក្រុមប្រឆាំងនៅក្រៅប្រទេស ហើយមិនព្រមបង់លុយធនាគារ។ ក្នុងពិធីប្រកាសជាផ្លូវការកម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺ កូវីដ-១៩» ប្រមាណ៦០ម៉ឺនគ្រួសារ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា បានអះអាងថា សម្តេចមិនដែលប្រកាសបិទ សេដ្ឋកិច្ច មិនឲ្យប្រជាពលរដ្ឋប្រកបរបររកស៊ីប្រចាំថ្ងៃ សូម្បីតែមួយដងណាឡើយ។ ក្នុងពិធីប្រកាសជាផ្លូវការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោបានថ្លែងថា អ្នកបាត់បង់ការងារធ្វើ នៅតាមសហគ្រាស...
ភ្នំពេញ៖ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃទី៤ មិថុនានេះ បានអញ្ជើញប្រកាសតែងតាំង និងផ្លាស់ប្ដូរមុខតំណែង នាយកសាលាទ័ពជើងទឹក ។ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ ក៏បានដឹកនាំកម្លាំងទីបញ្ជាការជួរមុខ...
បរទេស៖ នៅមុននេះបន្តិចកងទ័ពឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចពិភាក្សារវាង រដ្ឋាភិបាលទីក្រុងញូវដែលីនិងរដ្ឋាភិបាលទីក្រុងប៉េកាំង ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២២ ខែមិថុនា ត្រូវបានធ្វើឡើងក្នុងបរិយាកាសស្និទ្ធស្នាលប្រកបដោយវិជ្ជមាននិងប្រកបដោយការស្ថាបនា ហើយបានបញ្ចប់ដោយមានការឯកភាពគ្នាទៅវិញទៅមកដើម្បីដកថយរៀងខ្លួន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងការបរទេសចិនបានដាក់ឈ្មោះរបាយការណ៍នៃការស្លាប់និងរបួស របស់កងទ័ពចិនចំនួន ៤០ នាក់នៅក្នុងការប៉ះទង្គិចគ្នាថ្មីៗនេះជាមួយប្រទេសឥណ្ឌា ថា ជា «ព័ត៌មានក្លែងក្លាយ»...
ភ្នំពេញ៖ ណាហ្គាវើលដ៍ បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវ ការងារសង្គម របស់ក្រុមហ៊ុន ណាហ្គាវើលដ៍ បានសន្យាគាំទ្រ ដល់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលដាល នៃវីរុសកូវីដ១៩ តាមរយៈការផ្ដល់ជំនួយនានា ជាបន្តបន្ទាប់ ។ នៅក្នុងការផ្ដល់ជាជំនួយលើកដំបូង ដល់ក្រសួងសុខាភិបាល ណាហ្គាវើលដ៍ បេះដូងសប្បុរស បានធ្វើការបរិច្ចាគ ទឹកអាកុលលាងដៃ ចំនួន...
បរទេស៖ ដំណើរទស្សនកិច្ចសេតវិមាន ដែលគ្រោងធ្វើឡើង ដោយប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda នៅក្នុងសប្ដាហ៍នេះ ត្រូវបានគេរំពឹងថា នឹងនាំយកកងទ័ពសហរដ្ឋអាមេរិក ទៅកាន់ប្រទេសប៉ូឡូញ ក៏ដូចជាការលក់យន្តហោះ សហរដ្ឋអាមេរិកឲ្យបន្ថែមទៀត។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា កងទ័ពសហរដ្ឋអាមេរិក...
បរទេស៖ ប្រភពពីរដ្ឋាភិបាលឥណ្ឌាមួយ បាននិយាយនៅថ្ងៃអង្គារថា មេបញ្ជាការយោធាឥណ្ឌានិងចិន នៅពេលថ្មីៗនេះ បានព្រមព្រៀងគ្នាដកកងទ័ព ចេញបីតំបន់ព្រំដែនមានជម្លោះធ្ងន់ធ្ងរ ជាទីដែលមានការ ប៉ះទង្គិចគ្នាដោយអាវុធ កាលពីសប្ដាហ៍មុន បណ្ដាលឲ្យទាហានឥណ្ឌា ២០នាក់បានស្លាប់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីយោធាជាន់ខ្ពស់មកពីភាគីទំាងពីរ...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។...
ភ្នំពេញ ៖ ក្នុងពិធីប្រកាស អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះ ដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២៤ មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបឌឺដង ទៅឲ្យមេបក្សប្រឆាំងថា បានតែបង្អាប់គេ តែខ្លួនឯងវិញផេះ ។ ក្នុងន័យនេះ សម្ដេចតេជោ...
ភ្នំពេញ ៖ ក្នុងពិធីប្រកាស អនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះ ដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២៤ មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា កម្ពុជា គ្មានអសន្តិសុខ ស្បៀងនោះទេ ព្រោះកម្ពុជា...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ថា នាយកដ្ឋានសុខាភិបាល បានរយការណ៍ឲ្យដឹងនៅថ្ងៃអង្គារថា មានអ្នកឆ្លងជំងឺថ្មីចំនួន១.១៥០នាក់ ដែលមានឲ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសហ្វីលីពីន កើនដល់ ៣១.៨២៥នាក់ ។ នាយកដ្ឋានសុខាភិបាល បានឲ្យដឹងថា អ្នកជាសះស្បើយពីជំងឺ បានកើនឡើងដល់ ៨.៤៤២នាក់ បន្ទាប់ពីអ្នកជំងឺចំនួន ២៩៩នាក់ បានរួចផុតពីសេចក្តីស្លាប់ ។...
បរទេស៖ ប្រធានាធិបតិនៃ ប្រទេសបារាំងលោក Macron នៅថ្ងៃអង្គារនេះបានប្រកាសថា ប្រទេសរបស់លោកនឹង អស់ភាពអត់ធ្មត់ទៀតហើយ ចំពោះប្រទេសតួកគី និងយោធារបស់ខ្លួន ដែលកំពុងមានវត្តមាននៅក្នុង ប្រទេសលីប៊ីដោយចោទថា រដ្ឋាភិបាលក្រុងអង់ការ៉ា កំពុងលេងហ្គេមដ៏គ្រោះថ្នាក់មួយ។ គួរឲ្យដឹងដែរថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ តួកគីបានធ្វើអន្តរាគមន៍យោធា ទៅលើប្រទេសលីប៊ី តាមរយៈការផ្តល់ជំនួយយោធា តាមអាកាសផង និងជាអាវុធជាច្រើនផង ទៅឲ្យលីប៊ីតាមរយៈព្រំដែនស៊ីរី ដើម្បីជួយដល់រដ្ឋាភិបាលក្រុងទី្រប៉ូលី...
ភ្នំពេញ៖ ក្នុងពិធីប្រកាស អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះ ដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២៤ មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញប្រតិកម្ម តបនឹងអ្នកវិភាគ ដែលនិយាយថា រាជរដ្ឋាភិបាលឧបត្ថម្ភប្រាក់តិចតួចណាស់ ដល់ពលរដ្ឋក្រីក្រ ខណៈអ្នកវិភាគរូបនោះ និយាយទាំងមិនយល់ច្បាស់ ពីកម្មវិធីឧបត្ថម្ភ...
ភ្នំពេញ៖ ក្នុងពិធីប្រកាសអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២៤មិថុនានេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា ហ៊ាននិយាយអ្វីគឺហ៊ានធ្វើហើយធ្វើដោយហ្មត់ចត់ទៀតផង។
បរទេស៖ យន្តហោះនៃកងកម្លាំងទ័ពអាកាសចិន ជាច្រើនគ្រឿងព្រមទាំង យន្តហោះទំលាក់គ្រាប់បែក មួយគ្រឿងផង ត្រូវបានគេជឿជាក់បានធ្វើការ ហោះហើរទៅដល់ក្បែរទៅ នឹងតំបន់ព្រំដែនអធិបតេយ្យ របស់កោះតៃវ៉ាន់សាជាថ្មី កាលពីថ្ងៃចន្ទ ។ ការអះអាងត្រូវបានធ្វើឡើង ដោយមន្ត្រីយោធានៃ កោះតៃវ៉ាន់នៅថ្ងៃនេះ ហើយបញ្ជាក់ថា វាគឺជាសកម្មភាពយោធាលើកទី៨ ហើយរបស់ប្រទេសចិន នៅក្បែរដែនដីរបស់ខ្លួន ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ។ គួរឲ្យដឹងដែរថា សកម្មភាពនៃកងកម្លាំងទ័ព...
ភ្នំពេញ៖ ដោយសង្កេតឃើញ ជាក់ស្ដែងថា ការកាប់រានដីព្រៃឈើ ឈូសឆាយដីរដ្ឋ ខុសច្បាប់ នៅតែបន្តកើតមានឡើង ដោយឥតឈប់ឈរនោះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សម្រេចឱ្យប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី -ខេត្ត ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទទាំងនេះ ឲ្យបានសកម្មថែមទៀត។ យោងតាមលិខិត របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
បរទេស៖ នៅថ្ងៃអង្គារ មន្ត្រីរដ្ឋាភិបាលនៃប្រទេសអាហ្គានីស្ថាន បានប្រកាសថា ក្រុមឧទ្ទាមតាលីបង់ បានសម្លាប់កងកម្លាំងរក្សាសន្តិសុខ របស់ខ្លួនដល់ទៅ ២៩១នាក់ ត្រឹមរយៈពេល ១សប្តាហ៍ចុងក្រោយនេះ។ មន្ត្រីដដែលបានបញ្ជាក់ថា ក្រុមនេះបានព្យាយាមបង្ក ជារលកអំពើហិង្សាសាជាថ្មី នៅមុនកិច្ចប្រជុំថ្មីមួយ ហើយតួលេខស្លាប់នេះ គឺជាតួលេខស្លាប់ដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រ ១៩ឆ្នាំ របស់ប្រទេសនៅក្នុងជម្លោះ ជាមួយនឹងក្រុមប្រយុទ្ធមួយនេះ។ ប្រភពដដែលបានសរសេរទៀតថា ក្រុមតាលីបង់បានវាយប្រហារ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ មិថុនានេះ បាននិងកំពុងអញ្ជើញប្រកាស អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណ ៦០ម៉ឺនគ្រួសារ ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ។
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា កូវីដ១៩ បានធ្វើប៉ះពាល់ ដល់សេដ្ឋកិច្ចពិកម្ពុជាយ៉ាងធ្ងន់ធ្ងរ ជាពិសេសបានធ្វើឲ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋក្រីក្រ ជាង៦០ម៉ឺនគ្រួសារ កំពុងប្រឈមនឹងកង្វះខាតស្បៀងអាហារ។ តាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកនៅ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “យើងដឹងហើយថាជំងឺឆ្លងកូវីដ-១៩...
បរទេស៖ កងកម្លាំងចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត នៅក្នុងប្រទេសយេម៉ែន នៅព្រឹកថ្ងៃអង្គារនេះ បាននិយាយប្រាប់ថា ខ្លួនទើបបានបាញ់ទម្លាក់មីស៊ីល ផ្លោង៣គ្រាប់ ដែលពួកហូធីបាញ់តម្រង់ទៅទីក្រុង Najran និងទីក្រុង Jizan ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា...
បរទេស៖ សហភាពអឹរ៉ុប បាននិយាយប្រាប់ប្រទេសចិន នៅថ្ងៃចន្ទ ឲ្យធ្វើឲ្យល្អលើសន្យា បើកចំហសេដ្ឋកិច្ច និងបានព្រមាន អំពីផលវិបាកដ៏អវិជ្ជមាន ប្រសិនបើទីក្រុងប៉េកាំង នៅតែបន្តទៅមុខ ជាមួយច្បាប់សន្តិសុខថ្មីមួយ លើទីក្រុងហុងកុង ដែលលោកខាងលិចនិយាយថា នឹងកាត់បន្ថយសិទ្ធិមូលដ្ឋាន។ ថ្លែងក្រោយកិច្ចពិភាក្សា តាមវីដេអូខល ជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang និងប្រធានាធិបតីចិន លោក...
លោក Christine Kreuder Johnson សាស្ត្រាចារ្យ និងជាអ្នកជំនាញផ្នែកជំងឺឆ្លងនៅមជ្ឈមណ្ឌល EpiCenter បាននិយាយថា វីរុសCovid-19អាចនឹងវិលត្រឡប់មកវាយប្រហារលើបណ្តាប្រទេសនៅតំបន់អាស៊ីម្តងទៀតនៅពេលខាងមុខ ក្រោយពីវីរុសនេះ បានចាកចេញមិនផុតពីប្រទេសចិនប្រទេសចិនផងនោះ ។ លោកសាស្ត្រាចារ្យ Christine Kreuder Johnson បានបន្ថែមថា ក្រោយពីវាយប្រហារលើប្រទេសចិនអោយស្លាប់មនុស្សជាង៤.០០០ពាន់នាក់ និងធ្វើអោយរបួសយ៉ាងដំណំផ្នែកសេដ្ឋកិច្ច វីរុសផ្លូវដង្ហើមមួយនេះ បានធ្វើដំណើរទៅវាយប្រហារលើសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅតំបន់អឺរ៉ុប...