ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជេីញបេីកសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៩ ដើម្បីពិនិត្យឡើងវិញពីសកម្មភាព និងការប្រឈមនានា ព្រមទាំងកំណត់ទិសដៅការទូត និងការងារបន្តសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៧ មករាបានឲ្យដឹងថា នៅថ្ងៃទី៣១...
ភ្នំពេញ៖ នំបញ្ចុករបស់កម្ពុជា នឹងត្រូវស្នេីសុំឲ្យអង្គការយូណេស្កូ(UNESCO)ដាក់បញ្ចូល ទៅជាសម្បត្តិវប្បធម៌អរូបី នៃមនុស្សជាតិ ដើម្បីបញ្ជាក់ផលិតផលមួួយ នេះជារបស់ខ្មែរតាំងពីសម័យកាលមុនយ៉ាង ពិតប្រាកដ។ នេះបើយោងតាមការផ្សព្វផ្សាយពីក្រសួងព័ត៌មាន។ លោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់អ្នកសារព័ត៌មានក្នុង ឱកាសចូលរួមបើក សន្និបាតបូកសរុបលទ្ធផលការងារក្រសួងនៅថ្ងៃ២៩ មករាថា កម្ពុជា នឹងដាក់ឯកសារស្តីពីនំបញ្ចុកទៅអង្គការយូណេស្កូ ដើម្បីសុំចុះក្នុងបញ្ជីនៃវប្បធម៌អរូបី នៃមនុស្សជាតិនៃសម្បត្តិបេតិកភណ្ឌពិភពលោក...
ភ្នំពេញ៖ ដើម្បីឲ្យមានភាពទាក់ទាញ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បានពិភាក្សា លើផែនការបង្កើត កញ្ចប់ទេសចរណ៍ ថ្មើរជើងថ្មីមួយកន្លែង ក្នុងរាជធានីភ្នំពេញ ស្របតាមដងទន្លេសាប ចាប់ពីតំបន់រមណីយដ្ឋានវត្តភ្នំ ដល់មុខព្រះបរមរាជវំាង ។ យោងតាមកិច្ចប្រជុំ ក្រុមការងារបច្ចេកទេស ដឹកនាំដោយលោក ឃួង ស្រេង...
បរទេស៖ ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាស អាសន្នថ្នាក់ជាតិ ដើម្បីជាការឆ្លើយតបទៅនឹងការរីករាលដាល នៃកូរ៉ូណាវីរុសដ៏កាចសាហាវ នៅក្នុងប្រទេសជិតខាត គឺប្រទេសចិន ជាទីមានចំនួនអ្នកស្លាប់បានកើនដល់១០៦នាក់ គិតត្រឹមថ្ងៃអង្គារ។ ប្រព័ន្ធឃោសនាផ្សព្វផ្សាយផ្លូវការ របស់ប្រទេសកូរ៉េខាងជើង ឈ្មោះ Naenara បានចេញផ្សាយនៅពេលថ្មីៗនេះថា កូរ៉ូណាវីរុសថ្មីក្នុងប្រទេសចិន គឺកំពុងតែរីករាលដាលឆ្លងយ៉ាងលឿន ទៅកាន់ប្រទេសផ្សេងៗ នៅជុំវិញពិភពលោក និងបាននិយាយថា...
កំពុងតែជួបប្រទះ បញ្ហាប្រាក់កាក់ ព្រោះត្រូវកែសម្រួល លំនៅឋានរបស់ខ្លួន ដែលនៅកៀក នឹងចិញ្ចើមផ្លូវពេក លោក ឱ ច័ន្ទសុកុល រស់នៅក្នុងសង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ស្រាប់តែត្រូវរង្វាន់ ៤០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ កាលពីថ្ងៃសៅរ៍ ទី១១ ខែមករា កន្លងទៅ ល្មមអាចដោះស្រាយកង្វល់នេះបាន។...
បរទេស៖ រដ្ឋាភិបាលរបស់ប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារថា ខ្លួននឹងអនុញ្ញាតឲ្យក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ ខ្នាតយក្សចិន Huawei ធ្វើតួនាទីមានដែនកំណត់ ក្នុងការចេញប្រព័ន្ធអ៊ីនធឺណេតទូរស័ព្ទ 5G។ ការសម្រេចចិត្តនេះ គឺត្រូវបានទទួលរងឥទ្ធិពលពីក្រុមប្រឹក្សាសន្តិសុខជាតិអង់គ្លេស ហើយនឹងអនុញ្ញាតឲ្យក្រុមហ៊ុន Huawei ធ្វើការងារលើផ្នែកនានា នៃប្រព័ន្ធទូរស័ព្ទអង់គ្លេស ហើយវាក៏នឹងគ្របដណ្ដប់លើភាគហ៊ុន អ្នកលក់រាយរបស់ទីផ្សារ 5G អង់គ្លេស ចំនួន៣៥ភាគរយផងដែរ។ ប៉ុន្តែ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ស្អែកនេះ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងថ្លែងសារស្តីពី ជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាបព័ត៌មានច្បាស់។ សូមបញ្ជាក់ថា មកដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅកម្ពុជា ទើបតែមានអ្នកជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាត្រឹមតែ ១ករណី ប៉ុណ្ណោះដែលកើតលើបុរសជនជាតិចិនម្នាក់...
ភ្នំពេញ : ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍន៍បង្កើត សមត្ថភាពប្រភពអគ្គិសនី នៅក្នុង ប្រទេសកម្ពុជា សម្រេចបានជាបន្តបន្ទាប់តាមផែនការដែលគ្រោង និងអាចផ្គត់ផ្គង់អគ្គិសនី ប្រើប្រាស់ បានតាមកំណើននៃសេចក្តីត្រូវការ។ ប៉ុន្តែទោះយ៉ាងណា នៅឆ្នាំ២០១៩នេះ កន្លងមកនេះ សេចក្តីត្រូវការ អនុភាពអគ្គិសនីបានកើនឡើងយ៉ាងគំហុក លើសពីពិដាន នៃការព្យាករណ៍។ បន្ថែមពីលើនេះ ការរាំង ស្ងួតខុសប្រក្រតី បានធ្វើឱ្យទឹក...
ភ្នំពេញ៖ នគរបាលបានឃាត់ខ្លួន ស្ត្រីប្រកបអាជីវកម្ម លក់គ្រឿងសម្អាង និងអ៊ុតសក់ម្នាក់ មកសាកសួរនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ ក្រោយបង្ហោះផ្សាយព័ត៌មានប្រឌិតថា មានផ្ទុះវីរុសកូរ៉ូណា នៅក្នុងមូលដ្ឋាន ខេត្តពោធិ៍សាត់ ។ ការឃាត់ខ្លួនស្ត្រីរូបនេះ ធ្វើឡើងក្រោយស្ត្រីរូបនោះបង្ហោះសារលើបណ្តាញសង្គម Facebook ឈ្មោះអាមុំ អាមុំ អ៊ុតសក់ ស្អាតពិតថា អ្នកពោធិ៍សាត់យើងប្រយ័ត្នប្រយែង ជំងឺកូរ៉ូណា...
ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ថា ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម នៅក្នុងប្រទេសអូស្រ្តាលី បាននិយាយនៅថ្ងៃពុធនេះថា ពួកគេបានទទួលជោគជ័យទាំងស្រុងក្នុងការបង្កើត នូវមន្ទីរពិសោធន៍មួយសម្រាប់ស្វែង រកវីរុសកូរ៉ូណា ដែលជាការបង្កើតឡើងវិញ នៅក្រៅប្រទេសចិន ក្នុងគោលបំណងដើម្បីជួយ ដល់ការឆ្លងរាលដាលជំងឺនៅទូទាំងពិភពលោក ។ ក្រុមអ្នកស្រាវជ្រាវ នៅឯវិទ្យាស្ថាន...
កំពង់ចាម ÷ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ២៩ ខែមករាឆ្នាំ ២០២០ បានដឹកនាំក្រុមការងារបច្ចេក ទេស ចុះពិនិត្យសិក្សាលទ្ធភាព ដើម្បីអភិ វឌ្ឍនកែប្រែផ្លូវក្រាលគ្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ចំនួន ៣ខ្សែ មានប្រវែងជិត ២០ គីឡូម៉ែត្រ ស្ថិតក្នុងស្រុកព្រៃឈរ...
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ អគ្គិសនីកម្ពុជា (EDC) នឹងធ្វើការសាកល្បងបញ្ជូនចរន្ដអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល ឆ្លងកាត់តាមខ្សែបញ្ជូននេះ ដើម្បីឈានទៅផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដា រួមមាន ៖ ខេត្តកោះកុង កំពង់ស្ពឺ កណ្ដាល និងរាជធានីភ្នំពេញ ។ យោងតាមសេចក្ដីជូនដំណឹងរបស់ EDC...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia ពលរដ្ឋជប៉ុនជាច្រើននាក់ បានជម្លៀសខ្លួនចេញពីក្រុងវ៉ូហាន ដែលជាតំបន់ បង្កឲ្យមនុស្សរាប់រយនាក់ ស្លាប់ដោយសារផ្ទុះវីរុស ដែលបង្កការភ័យខ្លាច នៅក្នុងក្រុងរបស់ប្រទេសចិន ហើយបានដឹកជញ្ជូនចេញ ខណៈដែលពួកគេមកដល់ក្រុងតូក្យូ ដោយសុវត្ថិភាព នៅថ្ងៃពុធនេះ ។ សរុបទៅពលរដ្ឋជប៉ុន ចំនួន២០៦នាក់ បានមកដល់ដែនដីនៃក្រុងតូក្យូ នៅឯព្រលានយន្តហោះ Haneda...
ភ្នំពេញ ៖ ក្រោយមានការយកចិត្តទុកដាក់ពីក្រុមវេជ្ជបណ្ឌិតកម្ពុជា បុរសជនជាតិចិនម្នាក់អាយុជាង៦០ឆ្នាំ ដែលបានរកឃើញមានជំងឺវីរុសកូរ៉ូណា ប្រភេទថ្មី (2019-nCov) នៅព្រះសីហនុ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ មកដល់ថ្ងៃ២៩ មករានេះ សុខភាពរបស់គាត់មានលក្ខណៈល្អប្រសើរហើយ ។ នេះបើតាមការអះអាងពី លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ។ កាលពីថ្ងៃទី២៧...
BBC៖ ប្រទេសអូស្រ្តាលី គ្រោងនឹង ដាក់ឲ្យនៅដាច់ដោយឡែក ចំពោះពលរដ្ឋរបស់ខ្លួន ដែលត្រឡប់មកពីទីក្រុង វូហាន ប្រទេសចិន ចំនួន ៦០០ នាក់ សម្រាប់រយៈពេលពីរសប្តាហ៍ នៅលើកោះគ្រីសស្មាស ដែលមានចម្ងាយប្រមាណ ២.០០០ គីឡូម៉ែត្រ (១២០០ ម៉ៃល៍) ពីដីគោក។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៩...
សេអ៊ូល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ថា រដ្ឋាភិបាលកូរ៉េខាងត្បូង បាននិយាយថា គ្រោះធម្មជាតិ ដែលរញ្ជួយដីកម្រិតស្រាលមួយបានកើតឡើង នៅតំបន់ជិតតំបន់ ដែលប្រទេសកូរ៉េខាងជើង ធ្វើបានធ្វើតេស្តមីស៊ីលលើកទី៦របស់ខ្លួន និងជាតំបន់សម្រាប់ ធ្វើតេស្តដ៏ធំបំផតនៅក្នុងឆ្នាំ២០១៧ ។ រដ្ឋបាលឧតុនិយម របស់ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា...
សេអ៊ូល៖ ការស្ទង់មតិមួយបានបង្ហាញ នៅថ្ងៃពុធនេះថាការនាំចេញ របស់កូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ៧.៥ ភាគរយនៅក្នុងខែមករា ដោយបន្តធ្លាក់ចុះដល់ ១៤ ខែជាប់គ្នាទោះបីមានការស្ទុះងើបឡើងវិញ នៃការនាំចេញឈីបក៏ដោយ ។ យោងតាមការស្ទង់មតិ របស់យ៉ុនហាប់ Infomax ដែលជាភ្នាក់ងារព័ត៌មានហិរញ្ញវត្ថុរបស់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានឱ្យដឹងថាការនាំចេញ ទៅក្រៅប្រទេសត្រូវ បានគេប៉ាន់ប្រមាណថា នឹងកើនឡើងដល់ ៤២,៧...
យោងតាមក្រុមអ្នកវិទ្យាសាស្ត្រ បានអោយដឹងថា សត្វពស់ ហើយរាប់បញ្ចូលទាំងសត្វក្រៀលចិន និងពស់វែក អាចជាប្រភពនៃមេរោគរកឃើញថ្មី ដែលមានឈ្មោះថា 2019-nCoV ដែលបានធ្វើឱ្យមនុស្សស្លាប់ អស់ជាច្រើននាក់។ អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅថ្ងៃពុធនេះថា មានករណីជំងឺរលាកសួត ដែលបណ្តាលមកពីវីរុសថ្មីនេះ ត្រូវបានគេរាយការណ៍ នៅក្នុងតំបន់ចំនួន ៣១ នៃខេត្តនៅចុងថ្ងៃអង្គារនេះ។ មនុស្សស្លាប់កើនឡើងដល់ចំនួន ១៣២ នាក់ ខណៈអ្នកឆ្លងមានចំនួន...
ប៉េកាំង៖ អាជ្ញាធរសុខាភិបាល ក្នុងតំបន់បានឲ្យដឹងនៅថ្ងៃពុធនេះថា ករណីដែលបានបញ្ជាក់ នៃអ្នកជំងឺដែលបានឆ្លងវីរុសជំងឺរលាកសួត ប្រភេទថ្មីបានកើនឡើងដល់ ៥.០០០ នាក់នៅក្នុងប្រទេសចិន ដោយចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៣២ នាក់នៅទូទាំងប្រទេស។ យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន បានឲ្យដឹងថាការឆ្លងនេះឥឡូវនេះមានចំនួនជាង ៥.៩០០ នាក់នៅក្នុងប្រទេសចិន ដែលលើសចំនួនអ្នកឆ្លងក្នុងកំឡុងឆ្នាំ២០០២-២០០៣ ការឆ្លងរាលដាលនៃវីរុស SARS ។ ការរាលដាលនៃជំងឺ SARS បានឆ្លងដល់មនុស្ស...
តូក្យូ៖ មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុនគ្រោង នឹងបញ្ជូនជើងហោះហើរលើកទី ២ នៅយប់ថ្ងៃពុធនេះ ទៅកាន់ទីក្រុងវូហាន ដែលជាបេះដូងនៃការផ្ទុះវីរុសដ៏សាហាវ ដើម្បីជម្លៀសប្រជាជនរបស់ខ្លួន ដែលមានបំណង ត្រឡប់ទៅស្រុកវិញ។ យន្តហោះនេះអាចចាកចេញ ពីប្រទេសជប៉ុនប្រហែលម៉ោង ៨ យប់។ ជើងហោះហើរជម្លៀសចេញដំបូងទៅកាន់ទីក្រុងវូហាន ដោយនាំជនជាតិជប៉ុនប្រមាណ ២០០ នាក់ត្រឡប់មកទីក្រុងតូក្យូវិញ នៅព្រឹកថ្ងៃពុធនេះ។ គួរបញ្ជាក់ថា នៅទូទាំងពិភពលោកមេរោគឆ្លង...
ភ្នំពេញ ៖ សវនាការសំណុំរឿងសន្ទិដ្ឋិភាព ជាមួយបរទេស ឬ ក្បត់ជាតិរបស់លោក កឹម សុខា ឈានចូលដល់សប្តាហ៍ទី៣ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ នៅតែបន្តមានការខ្វែងគំនិតគ្នា។ នេះបើតាមលោក គី តិច មេធាវីខាងរាជរដ្ឋាភិបាល។ បើតាមលោកមេធាវី ក្រោយមានការចោទប្រកាន់ ពីទោសក្បត់ជាតិ មានបរទេសនៅពីក្រោយ លោក...
BBC៖ មេរោគកូរ៉ូណាវីរុស បង្កការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ ហើយមិនមានការព្យាបាល ឬវ៉ាក់សាំងជាក់លាក់ណាមួយទេ។ ភាគច្រើននៃអ្នកស្លាប់ បានស្ថិតនៅក្នុងខេត្តហ៊ូប៉ី ប្រទេសចិន។ ជនរងគ្រោះដំបូង គឺជាមនុស្សវ័យចំណាស់ ឬអ្នកដែលមានបញ្ហាផ្លូវដង្ហើមពីមុន ប៉ុន្តែព័ត៌មានលម្អិតតិចតួច ត្រូវបានចេញផ្សាយ អំពីការស្លាប់រាប់សិបនាក់ ដែលត្រូវបានបញ្ជាក់ នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងដោយ...
ភ្នំពេញ ៖ លោកស្រី Helene Budliger Artieda ឯកអគ្គរដ្ឋទូតស្វីស ប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាលស្វីស នឹងបន្តផ្តល់ហិរញ្ញប្បទានឥតសំណង ដល់កម្ពុជា ជាពិសេស លើការបណ្តុះបណ្តាលបច្ចេកទេស ជំនាញវិជ្ជាជីវៈ និងកសិកម្ម ជាដើម ។ បើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។...
ភ្នំពេញ ៖ ក្រោយមានមតិលើកឡើង ដាក់ការសង្ស័យថា មានអ្នកកើតជំងឺរលាកផ្លូវដង្ហើមថ្មី បង្កដោយវីរុសកូរ៉ូណា កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ឬហៅថា ពេទ្យរុស្ស៊ី នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងច្បាស់លាស់ថា ពុំទាន់មានករណីនេះកើតឡើងទេ ។ យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការ រដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា “សូមជម្រាបជូនដំណឹង...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា អ្នកការទូតកំពូល នៃប្រទេសកូរ៉េខាងត្បូង និងចិន បានពិភាក្សាគ្នាតាមទូរស័ព្ទ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយ ជាមួយវីរុសប្រភេទថ្មី ដែលកំពុងបង្កការគំរាមកំហែងយ៉ាងខ្លាំង។ រដ្ឋមន្រ្តីក្រសួងការបរទេស លោកស្រី Kang Kyung-wha និងសមភាគីចិន លោក វ៉ាងយី បានជជែកគ្នាតាមទូរស័ព្ទចំនួន ៣០ នាទីកាលពីល្ងាចថ្ងៃអង្គារ ដើម្បីពិភាក្សាពីវិធីការពារជនជាតិកូរ៉េ នៅប្រទេសចិន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង ។ សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារទី២៨ ខែមករានេះ បានឲ្យដឹងថា ក្រសួងការពារជាតិនៃប្រទេសក្រូអាត បានចេញមកប្រកាសបញ្ជាក់ ថាឧទ្ធម្ភាគចក្រយោធាប្រភេទKiowa មួយគ្រឿង ដែលមានសមាជិកនាវិកពីរនាក់ បានធ្លាក់ចូលសមុទ្រ Adriatic ត្រង់ចន្លោះតំបន់ Zablace និង Zlarin ក្នុងប្រជុំកោះSibenik ហើយជាលទ្ធផលពីឡុតម្នាក់ បាត់បង់ជីវិត។ ប្រភពដដែលបានសរសេរទៀតថា ក្នុងពេលកើតហេតុឧទ្ធម្ភាគចក្រ ចំនួន២គ្រឿង...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាកម្មវិធីសញ្ញាបត្រអន្តរជាតិ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ពីខែមករា ឆ្នាំ២០២០ នេះហើយ ។ សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ដោយកម្មវិធីសិក្សា និងសញ្ញាបត្រទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ ។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ២០០ដុល្លារ...
ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហម ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បានដឹកនាំអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ចុះជួបសំណេះសំណាល សាកសួរ សុខទុក្ខ និងនាំយកអំណោយ របស់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ឧបត្តម្ភជូនដល់ប្រជាពលរដ្ឋ ចំនួន ៥០គ្រួសារ...