សេអ៊ូល៖ ក្រសួងការពារជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសហភាពអ៊ឺរ៉ុប បានឯកភាពគ្នា កាលពីថ្ងៃអង្គារ ដើម្បីពង្រឹងទំនាក់ទំនង ការពារជាតិបន្ថែមទៀត ក្នុងអំឡុងកិច្ចពិភាក្សាសន្តិសុខ ប្រចាំឆ្នាំមួយនៅទីក្រុងសេអ៊ូល។ យោងតាមក្រសួងបានឱ្យដឹងថា ក្នុងអំឡុងពេលកិច្ចពិភាក្សាសន្តិសុខ និងការពារជាតិលើកទី ៣ ភាគីទាំងពីរបានចែករំលែកការវាយតម្លៃ អំពីស្ថានភាពសន្តិសុខក្នុងតំបន់ និងពិភាក្សាអំពីវិធី ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការ ការពារជាតិកាន់តែស៊ីជម្រៅ។ កូរ៉េខាងត្បូង ត្រូវបានតំណាងដោយលោក...
ភ្នំពេញ៖ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីតបស្នងនូវការគាំទ្រ ដ៏ច្រើនលើសលប់ពីសំណាក់ អតិថិជនទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីអបអរ ព្រះរាជពិធីបុណ្យអុំទូកក្នុងឆ្នាំ ២០១៩ នេះផងដែរនោះ ក្រុមហ៊ុន សាមសុង បានបន្តផ្តល់ជូននូវកម្មវិធីប្រូម៉ូសិន ថែមជូនដ៏ពិសេស អស្ចារ្យបំផុតសម្រាប់រាល់ ការជាវស្មាតហ្វូន Samsung Galaxy A30s, A50,...
កោះកុង:លោក ហាក់ ឡេង អភិបាលស្រុកបទុមសាគរ បានដឹកនាំមន្ត្រីក្រោមឱវាទ និងយុវជនស.ស.យ.ក និងយុវជនសាខាកាកបាទក្រហម ស្រុកបូទុមសាគរ ចុះ ជួយច្រូតស្រូវ និងប្រមូលផលប្រជាពលរដ្ឋ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិធ្នង់ ឃុំកណ្តោល ស្រុកបទុមសាគរ ខេត្តកោះកុង។ លោក ហាក់ ឡេង អភិបាលស្រុកបទុមសាគរ...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ ប្រាប់នៅថ្ងៃអង្គារនេះថា ប្រទេសតួកគី មិនបានធ្វើការសន្យា ចំពោះអ្នកណាម្នាក់ថា នឹងមិនដំឡើង ឬក៏មិនប្រើប្រាស់ ប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 នោះទេ បើទោះជាមានជម្លោះ ជាមួយសហរដ្ឋអាមេរិក ជុំវិញប្រព័ន្ធអាវុធនោះក៏ដោយ។ ទីក្រុងវ៉ាស៊ីនតោន នាពេលថ្មីៗនេះ...
កំពង់ចាម ÷ ប្រធានសាខាកាកបាទក្រ ហមខេត្ត និងជាអភិបាលខេត្ត មានកមកមកំពង់ចាម លោកអ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៧ ខែវិ ច្ឆិកា ឆ្នាំ ២០១៩ ដោយអនុវត្តទៅតាមការ ណែនាំរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុ ជា...
ភ្នំពេញ ៖ បន្ទាប់ពីលោក សម រង្ស៊ី តែងតែលើកឡើងដដែលៗថា ចង់រួមដំណើរធ្វើនយោបាយ ជាមួយលោកកឹម សុខា ហើយថា សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយនោះ លោក មុត ចន្ថាដែលជាមនុស្សជំនិត របស់លោក កឹម សុខា បានរិះគន់ដោយចំៗថា គ្មានអ្វីថ្មីទេ...
ក្រុងឡុងដ៍៖ អង្គភាពពាណិជ្ជកម្ម បានព្រមានថា ផលិតកម្មរថយន្តប្រចាំឆ្នាំរបស់អង់គ្លេស នឹងធ្លាក់ចុះមួយភាគបីដល់ ១ លានគ្រឿងនៅឆ្នាំ២០២៤ ប្រសិនបើ Brexit នាំឲ្យមានពន្ធគយជាមួយសហភាពអឺរ៉ុប ដោយនិយាយថា ទិន្នផលនឹងត្រូវបាត់បង់ ទៅប្រទេសផ្សេងទៀត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ប្រជាជនអង់គ្លេស ធ្វើដំណើរទៅបោះឆ្នោត ក្នុងរយៈពេលតែជាង២សប្តាហ៍ប៉ុណ្ណោះ ដើម្បីជ្រើសរើសរដ្ឋាភិបាលថ្មី ជាមួយលោកនាយករដ្ឋមន្រ្តី Boris Johnson...
ភ្នំពេញ ៖ អង្គបុរេជំនុំជម្រះ នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) បានចាប់ផ្តើមសវនាការ ដែលមានរយៈពេលបីថ្ងៃ នៅក្នុងសំណុំរឿង ០០៣ ប្រឆាំង លោក មាស មុត នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។ ទាក់ទិនសវនាការនេះ លោក នេត្រ ភក្ត្រា...
សេអ៊ូល៖ លោក Moon Hee-sang ប្រធានរដ្ឋសភា បានបង្ហាញគំនិតថ្មីមួយ សម្រាប់ការដោះស្រាយបញ្ហាពលកម្ម ដោយបង្ខំក្នុង សម័យសង្គ្រាម របស់ជប៉ុន នៅពេលលោកស្នើច្បាប់ ដើម្បីបង្កើតមូលដ្ឋានគ្រឹះមួយ ដែលត្រូវបានផ្តល់មូលនិធិ ដោយក្រុមហ៊ុនរដ្ឋាភិបាល និងពលរដ្ឋ នៃប្រទេសកូរ៉េខាងត្បូង និងជប៉ុន។ ការផ្លាស់ប្តូរនេះ បានកើតឡើងចំពេលមានការរំពឹងទុកថា ទីក្រុងសេអ៊ូល និងតូក្យូ នឹងបង្កើនកិច្ចខិតខំប្រឹងប្រែង...
សេអ៊ូល៖ អតីតមេបញ្ជាការ កងទ័ពសហរដ្ឋអាមេរិក បានលើកឡើងថាការធ្វើសមយុទ្ធបាញ់កាំភ្លើង ធំរបស់កូរ៉េខាងជើង ពីកោះព្រំដែនកូរ៉េមួយ នៅសមុទ្រលឿង អាចជាសញ្ញាបង្ហាញថា ទីក្រុងព្យុងយ៉ាង លែងគោរពកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េទៀតហើយ ។ លោក Vincent Brooks ដែលបានបម្រើការជាមេបញ្ជាការ USFK ពីឆ្នាំ ២០១៦-២០១៨ ក៏បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយវិទ្យុសំឡេង សហរដ្ឋអាមេរិក (វីអូអេ)...
ឈាមហូរចេញពីរន្ធច្រមុះ ឬ ឈាមច្រមុះតែងតែកើតឡើង ចំពោះក្មេង ដែលការការហូរឈាម ចេញពីប្រមុះបែបនេះ មើលទៅគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ក៏ប៉ុន្តែបញ្ហានេះ មិនមែនជាបញ្ហាធ្ងន់ធ្ងរឡើយ។ មូលហេតុសំខាន់ៗ ដែលតែងតែធ្វើឲ្យក្មេងៗមានអាការៈឈាមច្រមុះ គឺបណ្តាលមកពីសសៃឈាម រត់នៅត្រង់ភ្នាស់សាច់ច្រមុះ ដោយសារតែ ការកើតជំងឺផ្តាសាយធំ និងការខំប្រឹងញីសសំបោរ ចេញមកខាងក្រៅខ្លាំងៗពេក ឬអាចបណ្តាលមកពី ការចូលចិត្តខ្វេះរន្ធច្រមុះ ឬអាចមកពីអាការៈ ចេញអាកាសធាតុក្តៅខ្លាំង។ ទោះបីជាយ៉ាងណាក្តី...
ស្បែកឡើងកន្ទួលក្រហម អាចបណ្តាលមកពី ការអាឡាក់ស៊ី ចំណីអាហារ ការឡើងកំដៅ និងភាពស្មុគស្មាញ។ ការឡើងកន្ទួលក្រហមនេះ អាចធ្វើឲ្យអ្នករមាស់ នៅមិនសុខ ជួនកាលវាអាចធ្វើឲ្យអ្នកមានការឈឺចាប់។ ដូច្នេះវាពិតជាសំខាន់ខ្លាំងណាស់ ក្នុងការរិះរកវិធី ដើម្បីដោះស្រាយនៅបញ្ហា ដ៏គួរឲ្យរំខានមួយនេះ មុនពេលវាកាន់តែធ្វើការរីករាលដាល។ ដូច្នេះ អត្ថបទមួយនេះ និងបង្ហាញអ្នកអំពី វីធីបំបាត់ស្បែកឡើងកន្ទួលក្រហម តាមបែបធម្មជាតិ។ អ្នកត្រូវយកប្រេងអូលីវ មកលាបនៅលើស្បែក...
ការគេងបានគ្រប់គ្រាន់ គឺជារឿងសំខាន់ណាស់ សម្រាប់សុខភាព ប៉ុន្តែបើសិនជាគេងច្រើនពេក វាអាចក្លាយទៅជាអាក្រក់ ចំពោះសុខភាពវិញបាន។ ការគេងច្រើនជាង ១០ម៉ោងក្នុងមួយថ្ងៃ អាចផ្តល់ផលវិបាកច្រើន ដល់សុខភាពណាស់។ ខាងក្រោមនេះ បង្ហាញអំពីបញ្ហាមួយចំនួន ដែលអ្នកអាចនឹងប្រឈម បើសិនជាគេងច្រើនពេក លើសពីតម្រូវការ៖ •ជំងឺបេះដូងសរសៃឈាម ការសិក្សាមួយដែលចុះផ្សាយ ក្នុងសារព័ត៌មាន American Academy of Sleep...
ព្រះសីហនុ៖ ជាថ្មីម្តងទៀត ក្នុងសប្តាហ៍នេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយក កូនសត្វពង្រូលមួយក្បាល ទៅព្រលែងនៅព្រៃធម្មជាតិ ដើម្បីអោយសត្វនេះ បានរស់រានមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលបានពីប្រជាពលរដ្ឋ ដែលមានបំណងចូលរួមជាមួយលោកឧកញ៉ា ក្នុងយុទ្ធនាការ អភិរ័ក្សប្រភេទសត្វកម្រ នៅកម្ពុជា ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា កូនសត្វពង្រូលនេះ...
ភ្នំពេញ ៖ ក្រោយពីលោក ដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្ញើលិខិត២ច្បាប់មកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា កាលពីពេលថ្មីនេះ សម្តេចតេជោ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក៏បានផ្ញើលិខិតតបទៅនឹងលោក ដូណាល់ត្រាំ ផងដែរ ។ លិខិតមួយច្បាប់ដែលសម្តេចតេជោ ផ្ញើទៅប្រធានាធិបតីអាមេរិក បានបង្ហាញពីការគាំទ្រ របស់លោកត្រាំមកលើកម្ពុជា...
ភ្នំពេញ ៖ សម្តេច ហេង សំរិនប្រធានរដ្ឋសភា បានអះអាងថា កម្ពុជាបានកំពុង តែពង្រឹងពង្រីកវិស័យកា រទូតជាមួយប្រទេសនានាជាមិត្ត លើសកលលោក ។ ការលើកឡើង របស់ប្រធានរដ្ឋសភាខណៈអនុញ្ញាតឲ្យលោក សាអ៊ូត អាល់ សូវ៉េលីម ( Saud F.M. Al Suwelim) ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចំាកម្ពុជាចូលជួបពិភាក្សាការងារ...
សេអូល៖ អង្គការអន្តររដ្ឋាភិបាលមួយ បានឲ្យដឹងនៅក្នុងរបាយការណ៍ សន្ទស្សន៍ប្រជាធិបតេយ្យ នាពេលថ្មីៗនេះថា ប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានលទ្ធិប្រជាធិបតេយ្យបំផុត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈដែលប្រទេសកូរ៉េខាងជើង គឺជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមិនមានប្រជាធិបតេយ្យបំផុត នៅក្នុងពិភពលោក។ យោងតាមរបាយការណ៍នាពេលថ្មីៗនេះដោយវិទ្យាស្ថានអន្តរជាតិ សម្រាប់លទ្ធិប្រជាធិបតេយ្យនិងជំនួយការបោះឆ្នោតដែលមានមូលដ្ឋាននៅទីក្រុងស្តុកខុម ប្រទេសស៊ុយអែតថា ប្រទេសកូរ៉េខាងត្បូងបានសម្ដែងនូវលក្ខណៈប្រជាធិបតេយ្យទាំង ៥ របស់ខ្លួន គឺរដ្ឋាភិបាល តំណាងសិទ្ធិមូលដ្ឋាន...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយប្រមុខដឹកនាំ នៃបណ្ដាប្រទេសមេគង្គ និងសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ លើកទី១ នៅទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ ។
ភ្នំពេញ៖ លោក Saud F.M. Al Suwelim ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា បានកោតសរសើរ និងទទួលស្គាល់ថា បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ព្រមទាំងរីកចម្រើនយ៉ាង ឆាប់រហ័សលើគ្រប់វិស័យ។ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩...
ហុងកុង៖ មេដឹកនាំហុងកុងលោកស្រី Carrie Lam បានទទួលស្គាល់នៅថ្ងៃអង្គារនេះថា ភាពមិនសប្បាយចិត្តរបស់ប្រជាជនជាមួយ នឹងអភិបាលកិច្ចរបស់លោកស្រី បានចូលរួមចំណែកដល់គណបក្សដែលគាំទ្រ លទ្ធិប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យ ប៉ុន្តែមិនបានផ្តល់សម្បទានថ្មីដល់ក្រុមអ្នកតវ៉ា ប្រឆាំងរដ្ឋាភិបាលនោះទេ។ នាយកប្រតិបត្តិនៅក្នុងសន្និសីទកាសែត ប្រចាំថ្ងៃមួយក៏បានឲ្យដឹងផងដែរថា រដ្ឋាភិបាលកណ្តាលនៅទីក្រុងប៉េកាំង មិនស្តីបន្ទោសលោកស្រី ចំពោះការបរាជ័យរបស់ជំរុំគាំទ្ រដែលបានបណ្តាលឱ្យក្រុមនេះរក្សាបានតែ ១៣ ភាគរយនៃអាសនៈ ដែលបានជាប់ឆ្នោតដោយផ្ទាល់ នៅក្នុងក្រុមប្រឹក្សាស្រុក...
ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) បានលើកឡើងហាក់មានការងើយឆ្ងល់ថា ប្រជាពលរដ្ឋខ្មែរបង់ពន្ធតាមទំនិញ និងពិសារអាហារ ប៉ុន្តែតើគេយកលុយពន្ធទៅណា? គ ប ម ថា ឬយកទៅបើកប្រាក់ខែ ឲ្យសមាជិករាជរដ្ឋាភិបាល មន្រ្តីរាជការ ប៉ូលីស ទាហាន កសាងសាលា និងផ្លូវថ្នលជាដើម? គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសេរលើបណ្ដាញ សង្គេមហ្វេសប៊ុកនៅថ្ងៃទី២៧...
ភ្នំពេញ៖ លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមក្រសួងប្តេជ្ញាបញ្ចប់ ការចុះបញ្ចីដីធ្លីឲ្យបាន ១០០% នៅត្រឹមឆ្នាំ២០២១ ខាងមុខ ខណៈកម្មសិទ្ធិដីធ្លី មានប្រព័ន្ធសុរិយោដីចុះបញ្ជី ច្បាស់លាស់តាមគោលការណ៍នីតិរដ្ឋជាង ៥,៤លានប័ណ្ណ ស្នើ ៧៨,០៧% នៃក្បាលដីប្រមាណ ៧លានក្បាលដី ។ នេះជាការលើកឡើង...
បរទេស៖ យោងតាមការិយាល័យប៉ូលីសតំបន់ Clark County បាននិយាយថា វាគឺជាការវាយប្រហារដែលត្រូវបានកំណត់គោលដៅ ហើយអ្នកបាញ់ទើបត្រូវបាន ដោះលែងពីពន្ធនាគារ ហើយត្រូវបានគេរាយការណ៍ថា ត្រូវបានចោទប្រកាន់ពីបទ ប្រើអំពើហឹង្សាក្នុងគ្រួសារ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ការិយាល័យបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃអង្គារថា បុរសម្នាក់បានបាញ់ទៅលើស្ត្រីពីរនាក់ នៅឯចំណតរថយន្ត...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបកស្រាយបញ្ជាក់ថា បរិវេណគុកទួលស្លែងកាលពីអំឡុងឆ្នាំ១៩៧៩មានព្រំប្រទល់ចាប់ពីរបងខាងជើង នៃអតីតវិទ្យាល័យយុគន្ធរ ទៅទល់នឹងកែងផ្លូវទល់មុខវត្តមហាមន្ត្រី ។ តាមរយៈហ្វេសប៊ុកនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ខៀវ កាញារីទ្ធ បានសូមទោសគណៈកម្មការរៀបចំបោះផ្សាយ ពីសារមន្ទីរគុកទួលស្លែង ។ ជាធម្មតាលោកបានធ្វើលិខិតមិនចំហទេ តែដោយសៀវភៅបោះរួចទៅហើយ ទើបលោកបង្ហោះជាសាធារណៈតែម្តង...
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យ លោក សាអ៊ូដ អាល់ ស៊ូវែលលីម (H.E. Mr....
ភ្នំពេញ ៖ ទំនងជាមានបញ្ហា អន់ចិត្តជាមួយប្រពន្ធ បុរសជាប្តី បានយកស្រាបៀរមកផឹក បន្ទាប់មកក៏មានជាជម្លោះពាក្យសម្តី ជាមួយប្រពន្ធ ស្រាប់តែបង្ហូរសំាំងពីម៉ូតូ ដុតខ្លួនឯងតែសំណាងត្រូវបានគេជួយទាន់់ ។ ហេតុការណ៍នេះ បានកើតឡើង កាលពី វេលា ម៉ោងប្រមាណ៤ទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ ចំណុចបន្ទប់ ជួលមួយកន្លែង...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅថ្ងៃចន្ទម្សិលមិញនេះថា ប្រទេសរុស្ស៊ីនិងប្រទេសនេប៉ាល់ នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នាចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ការពារជាតិមួយ ហើយក៏កំពុងតែសម្លឹងពង្រីក ចំណងមិត្តភាពប្រទេសទាំងពីរ ក្នុងវិស័យអាកាសចរណ៍និងថាមពល។ ក្រោយជួបជាមួយរដ្ឋមន្ត្រីការបរទេសនេប៉ាល់ លោក Pradeep Kumar Gyawali នៅក្នុងទីក្រុងមូស្គូ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនោះ បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានកោតសរសើរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិ ឲ្យមានការីកចម្រើនស្ទើរគ្រប់វិស័យ ដោយបានធ្វើឲ្យជីវភាពរស់នៅ របស់ជនមានពិការ ភាពល្អប្រសើរឡើង តាមរយៈការលើកកម្ពស់កំណើនការងារ ដោយលើកទឹកចិត្តពួកគេ មានមុខរបរផ្ទាល់ខ្លួន ។ យោងតាមព្រះរាជសារ...
ស្វាយរៀង ៖ បុរសម្នាក់និងស្ត្រីម្នាក់ បានរងរបួសធ្ងន់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ រវាងម៉ូតូនិងម៉ូតូ ខណៈភាគីទាំងពីរនាក់ ស្រវឹងស្រាដូចគ្នា បើកបរមិនប្រកាន់ ស្តាំ បណ្តាលឲ្យបុកគ្នា កាលពីវេលាម៉ោង១៨និង២០នាទី ថ្ងៃទី២៦ ខែ វិច្ឆិកាឆ្នាំ ២០១៩ ត្រង់ចំណុច ភូមិចេក ឃុំសំរោងស្រុកចន្រ្ទា ខេត្តស្វាយរៀង។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទី...
បរទេស ៖ ប្រភពសម្ពន្ធមិត្តជាន់ខ្ពស់ចំនួន៤ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសតួកគី កំពុងតែបដិសេធមិនគាំទ្រ ផែនការការពាររបស់ណាតូ សម្រាប់ក្រុមប្រទេស នៅសមុទ្របាល់ទិកនិងប៉ូឡូញ ដរាបណាអង្គការសម្ពន្ធមិត្តនេះ មិនផ្តល់ឲ្យទីក្រុងអង់ការ៉ា នូវការគាំទ្រផ្នែកនយោបាយបន្ថែមទៀត សម្រាប់ការប្រយុទ្ធប្រឆាំង ពួកឃឺដ YPG នៅក្នុងប្រទេសស៊ីរី ភាគឦសានទេនោះ ។ ទីក្រុងអង់ការ៉ា បាននិយាយប្រាប់ប្រេសិត ប្រចាំនៅណាតូរបស់ខ្លួន...