សេអ៊ូល៖ រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង បានលើកឡើងថា ការបន្ធូរបន្ថយការរឹតបន្តឹង ការនាំចេញរបស់ខ្លួន លើវត្ថុធាតុដើមមួយ ក្នុងចំណោមវត្ថុធាតុ ដើមចំនួន ៣ ដែលត្រូវបានប្រើ ដើម្បីផលិតអេឡិចត្រូនិច អាចជាការចាប់ផ្តើមមួយ ប៉ុន្តែមិនមែនជាដំណោះស្រាយ ជាមូលដ្ឋាននោះទេ ។ រដ្ឋមន្ត្រីពាណិជ្ជកម្មលោក Sung Yun-mo ចំពោះការសម្រេចចិត្តរបស់ជប៉ុន កាលពីសប្តាហ៍មុនបានឲ្យដឹងថា“ វាជាជំហានស្ម័គ្រចិត្តហើយខ្ញុំជឿជាក់ថាវាមានការរីកចម្រើនតិចតួច” ។...
ភ្នំពេញ៖ នៅថ្ងៃទី២១ ដល់២២ ខែធ្នូ ឆ្នាំ២០១៩ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ (អ៊ីអន ម៉លទី២) ក្រុមហ៊ុននាឡិកា G-Shock បានចាប់ផ្តើមព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយ គឺ កម្មវិធីចុះហត្ថលេខារបស់បិតានាឡិកាដៃ G-Shock (G-Shock Fan Festa) គឺលោក Kikou Ibe...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (គបម) លោក សាម អ៊ីន បានលើកឡើងថា ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រកាសដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញា បំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា-វៀតណាម កាលពីថ្ងៃ៥ ខែធ្នូ ឆ្នាំ២០១៩...
ភ្នំពេញ៖ ភាគីពាក់ព័ន្ធ បានប្តេជ្ញាចិត្តជំរុញ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការលើកកម្ពស់ភាព ជាដៃគូរវាងរដ្ឋ-ឯកជន ធ្វើយ៉ាងណាប្រកប ដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ក្នុងគោលដៅរួមចំណែក បង្កើនល្បឿន ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព ។ នេះជាប្រសាសន៍ របស់លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបើកវេទិកាសំណេះ សំណាលប្រចាំឆ្នាំ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅម៉ោងប្រមាណ ១០ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ បាននិងកំពុងជួបជាមួយ លោក Park Heung-kyoeng ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកូរ៉េ ។
ភ្នំពេញ៖ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ បាននិងកំពុងអញ្ជើញ បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និង ទិសដៅអនុវត្តការងារ ឆ្នាំ២០២០ របស់កងទ័ពជើងទឹក...
ភ្នំពេញ ៖ ក្រុមកម្មករ-កម្មការិនី នៃក្រុមហ៊ុន អេសអ៊ីអ៊ីអេស គ្លូប៊ល ដែលមានទីតាំង នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រាប់រយនាក់ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ បាននាំគ្នាដង្ហែក្បួនដោយថ្មើជើងទៅគេហដ្ឋានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅរាជធានីភ្នំពេញ ដើម្បីស្នើសុំឲ្យសម្តេច បើកប្រាក់បុរេប្រទាន ។ នេះបើតាមយោងតាម...
តេអេរ៉ង់៖ លេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខជាតិ ជាន់ខ្ពស់អ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់នឹងចាត់វិធានការជំហានទី ៥ ដើម្បីកាត់បន្ថយការសន្យា របស់ខ្លួនក្រោមកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ ២០១៥ នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ បន្ទាប់ពីការដកខ្លួន ចេញរបស់អាមេរិក ភាគីអឺរ៉ុបទាំង ៣ បានប្តេជ្ញាធានាផលប្រយោជន៍ សេដ្ឋកិច្ចអ៊ីរ៉ង់...
វែលលីងថោន៖ ប៉ូលីសក្នុងតំបន់បានបញ្ជាក់ នៅថ្ងៃច័ន្ទនេះថាចំនួនអ្នកស្លាប់ដោយសារការ ផ្ទុះភ្នំភ្លេីងនៅកោះស ប្រទេសណូវែលសេឡង់ នៅក្នុងខែនេះបានកើនឡើងដល់ ១៩នាក់ហើយ នេះបេីយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ប្រភពបានបន្ថែមថា សាកសពជនរងគ្រោះ ២នាក់ មិនទាន់ត្រូវបានរកឃើញនៅឡើយទេ។ អ្នកនាំពាក្យប៉ូលីសបាននិយាយថា ពួកគេត្រូវបានគេជូនដំណឹងអំពីការស្លាប់ចុងក្រោយរបស់ មនុស្សម្នាក់ទៀតកាលពីថ្ងៃអាទិត្យនៅមន្ទីរពេទ្យ Auckland ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា មានអ្នកជំងឺ...
ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត ថ្លែងថា កងកម្លាំងទាំងអស់ត្រូវតែ គោរពឲ្យបានល្អនូវវិន័យដោយត្រូវហ្វឹកហាត់ជាប្រចាំ ហើយប្រសិនបើកងកម្លាំងប្រព្រឹត្តខុស នឹងត្រូវបញ្ជូនទៅហ្វឹកហាត់បន្ថែម ។ លោក ស ថេត ថ្លែងបែបនេះ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ខណៈដឹកនាំកងកម្លាំងជាង ៧០០នាក់ ចូលរួមគោរពទង់ជាតិកម្ពុជា ។...
ភ្នំពេញ៖ ក្នុងសម័យប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០១៩នេះ សមាជិករដ្ឋសភាចំនួន ១១០រូប បានលើកដៃអនុម័តយល់ព្រមឱ្យកម្ពុជាចូលជា សមាជិកនៃកិច្ចព្រមព្រៀង សម្រាប់អនុវត្តបទបញ្ញត្តិនៃអនុសញ្ញា សហប្រជាជាតិស្តីពី ច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និងការអ ភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ៕
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ធ្នូនេះ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងពិភាក្សា និងអនុម័តលើកសេចក្តីព្រាងច្បាប់ ពាក់ព័ន្ធនឹងការទូរទាត់ឲ្យក្រុមហ៊ន ឯកជនសាងសង់ស្ថានីយផលិតអគ្គិសនីដើរ ដោយពន្លឺព្រះអាទិត្យ លើរបៀបវារៈ មួយចំនួន។ សម័យប្រជុំលើកទី៣ នីតិកាលទី៦ ក្រោមអធិបតីភាពសម្តេចហេងសំរិនប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិករដ្ឋសភា១១០រូបដោយពិភាក្សា និងអនុម័តនូវរបៀបវារៈដូចជា៖ ១. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រា ជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន...
បរទេស៖ប្រធានាធិបតី សហរដ្ឋអាមរិក លោក ដូណាល់ ត្រាំ នាពេលថ្មីៗ នេះ តាមសេចក្តីរាយការណ៍ បានចុះហត្ថលេខា លើសំណើការពារជាតិ មានទំហំទឹកប្រាក់ ៧៣៨ពាន់លានដុល្លារ ឲ្យក្លាយជាច្បាប់ជាធរមាន បង្កើតកងកម្លាំងអវកាស ដោយសម្រុះ សម្រួលជាមួយ គណបក្សប្រជាធិបតេយ្យ ដើម្បីផ្តល់ សិទ្ធិដល់ នយោជិតសហព័ន្ធ ឲ្យឈប់ សម្រាកសម្រាប់មាតុភាពចំនួន១២សប្ដាហ៍។...
ភ្នំពេញ ៖ ដោយសារឥទ្ធិពល នៃជ្រលងសម្ពាធខ្ពស់ខ្សោយ ធ្វើឲ្យស្ថានភាពអាកាសធាតុ នៅកម្ពុជា ចាប់ពីថ្ងៃទី២៦ដល់២៩ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តចំនួន៥ ធាតុអាកាស នឹងចុះត្រជាក់ដល់ ១៧អង្សាសេ ខណៈខេត្តដទៃផ្សេងទៀត នឹងចុះត្រជាក់ដល់២០អង្សាសេ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម ។ ១៖ ចាប់ពីថ្ងៃទី២៦-២៩...
បរទេស៖ យោងតាមគេហទំព័រ Forbe.com នៅថ្ងៃ១៥ ខែ ធ្នូ ឆ្នាំ២០១៩ រូបភាពនៅកន្លែង ផលិតនាវាមួយ នៅសៀងហៃ បង្ហាញពីនាវាចម្បាំងចិន ចំនួន៩គ្រឿង ដែលទើប សាងសង់ថ្មីៗ។ ក្នុងបរិបទបច្ចុប្បន្ន ឃើញថា កងទ័ពជើងទឹក សហរដ្ឋអាមេរិក ចាប់ផ្តើមធ្វើសមយុទ្ធ នាវាពិឃាត AEGIS មួយចំនួនតូចជារៀងរាល់ឆ្នាំ។...
សេអ៊ូល: ភ្នាក់ងារសារព័ត៌មាន របស់កូរ៉េខាងត្បូង KCNA នៅថ្ងៃអាទិត្យ ទី២២ ខែធ្នូនេះ បានចុះផ្សាយថា កាលពីថ្ងៃម្សិលមិញនេះ កូរ៉េខាងជើង បានធ្វើការប្រកាសព្រមានខ្លាំងៗ ទៅលើអាមេរិក ពាក់ព័ន្ធនឹងបញ្ហារិះគន់ របស់គេមកលើ ប្រទេសកុម្មុយនីសមួយនេះ ហើយបានបញ្ជាក់ថា ពាក្យពេចទាំងនេះ នឹងប្រាកដជាធ្វើឲ្យ មានភាពតានតឹងខ្លាំង ជាងនេះមិនខាន នៅក្នុងឧបទ្វីបកូរ៉េ។ សេចក្តី...
បរទេស: The Bloomberg ចេញផ្សាយនៅថ្ងៃអាទិត្យ ទី២២ ខែធ្នូនេះ បានឲ្យដឹងថា ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី បានចេញមកអះអាង ហើយថាបុរសតែម្នាក់គត់ គឺជាអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហារ នៅល្ងាចថ្ងៃព្រហស្បតិ៍ នៅទីស្នាក់ការកណ្តាល របស់សេវាសន្តិសុខ សហព័ន្ធ នៅកណ្តាលទីក្រុងមូស្គូ ដែលបានសម្លាប់បុគ្គលិក ពីរនាក់ របស់ទីភ្នាក់ងារនេះ។ ទីភ្នាក់ងារចារកម្ម របស់ប្រទេសរុស្ស៊ី...
សៀវភៅជាភាសាអង់គ្លេសចំនួន 1 លានក្បាល នឹងដាក់លក់ ដោយបញ្ចុះតម្លៃចាប់ពី 50% ទៅ 90% នៅពិព័រណ៍សៀវភៅ Big Bad Wolf Book Sale នៅ ភ្នំពេញ ចាប់ពីថ្ងៃទី 9 ខែ មករា ដល់ថ្ងៃទី 20...
ភ្នំពេញ៖អាជ្ញាធរមានសមត្ថកិច្ច បានចាប់ខ្លួនលោកស្រី ជុំ នៀន អតីតមន្រ្តីប្រតិបត្តិស្រុក ជលគីរីខេត្តកំពង់ឆ្នាំងមកពៅ គណបក្សសង្គ្រោះជាតិ នៅម៉ោង១២ រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ពេលចេញពីមន្ទីរ ពេទ្យកាល់ម៉ែត ។ នេះបើតាមហ្វេសប៊ុកលោក ហូរ វ៉ាន់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ៕
ភ្នំពេញ៖ រសៀលថថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពីធីបិទសន្និបាតគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅសាលមហោស្រពកោះពេជ្រ។ សន្និបាតនេះប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២២ ខែធ្នូ ឆ្នាំ២០១៩ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ គណៈ ចលនា មហាជន សមាជិក សមាជិកា...
ភ្នំពេញ៖បុរី អាម៉ូរ៉ៃ ៧មករា នៅថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩ នេះ បានរៀបចំកម្មវិធីចាប់ឆ្នោត ផ្សងសំណាងជូនដល់ អតិថិជនរបស់ខ្លួន ដែលបានទិញដីឬផ្ទះក្នុងកំឡុងពេល ប្រម៉ូសិនពិសេស និងរៀបចំ ឡើង នៅភោជនីយដ្ឋាន នាគក្រហម ផ្លូវលេខ២៧១ ទល់មុខកាកកបាទក្រហមកម្ពុជា។ កម្មវិធីចាប់ឆ្នោតផ្សងសំណាងនេះ ត្រូវបានរៀបចំឡើង ដោយមានការចូលរួម...
បរទេស:ប៉ុន្មានថ្ងៃចុងក្រោយនេះ ព័ត៌មានជាច្រើនបានចេញផ្សាយ ព្រោងព្រាតអំពីពង្រាងច្បាប់ការពារជាតិថ្មីរបស់សហរដ្ឋអាមេរិក ដែលត្រូវបានធ្វើឡើងហើយ ក្នុងនោះប្រធានាធិបតី អាមេរិកលោកដូណាល់ត្រាំ បានប្រកាសសន្យថា ច្បាប់ការពារជាតិថ្មីរបស់ ខ្លួនដែលមានទំហំរហូតទៅដល់៧៣៨ ពាន់លានដុល្លារនឹងត្រូវចូល ជាធរមានក្នុងពេលដ៏ឆាប់នេះ។ ជាការឆ្លើយបអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន លោក You Wenze បានធ្វើការភាពមិនពេញចិត្តនិងរិះគន់ខ្លាំងៗ ទៅលើពង្រាងច្បាប់ថ្មីនេះដោយលើកឡើងថា វាគឺជាផ្នែកមួយនៃផែនការការងារក្នុងការ ធ្វើសកម្មភាពជ្រៀត ជ្រែកទៅនឹងកិច្ចការងារ ផ្ទៃក្នុងរបស់រដ្ឋាភិបាលនៃប្រទេសផ្សេងៗប៉ុណ្ណោះ។ លោក...
ញូដេលី៖ រលកនៃការតវ៉ាប្រឆាំង នឹងច្បាប់សញ្ជាតិថ្មីរបស់ ប្រទេសឥណ្ឌា នៅតែបន្តកើតមានជាបន្តបន្ទាប់ដោយមាន ការរំជួលខ្លាំងពាសពេញ ប្រទេសចូលដល់ថ្ងៃទី ១២ ហើយ។ ទោះបីមានវិធានការ ដើម្បី ទប់ស្កាត់ការតវ៉ាក៏ដោយ ក៏អំពើហឹង្សាបានផ្ទុះឡើងនៅផ្នែកជាច្រើននៃប្រទេស កាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា នៅរដ្ឋ Uttar...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក នាថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩ ថ្លែងក្នុងពិធីបើកដំណើរការ ប្រឡង ជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាវគ្គ នាយទាហានសកម្មជំនាន់ទី២៤ នាយទាហានទ័ពជើងគោក ជំនាន់ទី១២ នាយទាហានបន្តវេន ជំនាន់ទី១៣ និងនាយទាហាន ជំនាញបច្ចេកទេសយោធា មានរហូតដល់ទៅ៨ពាន់នាក់ ។ លោកសូមកោតសរសើរ ប្អូនៗសិស្ស-និស្សិត ដែលបានសម្រេច ដាក់ពាក្យប្រឡង ចូលសិក្សាវគ្គនាយទាហាននេះ ដែលមានន័យថា ប្អូនៗបានសម្រេចចិត្ត ជ្រើសរើសយក អាជីពជាយោធា ដើម្បីបម្រើជាតិមាតុភូមិរបស់យើង ដោយចំនួនបេក្ខជន មានរហូតដល់ ៨.០០០ នាក់ ក្នុងនោះ នឹងត្រូវបានជ្រើសរើស ៦២០ នាក់។ លោកឧត្តមសេនីយ៍ អះអាងថា គណៈកម្មការជ្រើសរើស បានខិតខំ អនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវរាល់គោលការណ៍ របស់ក្រសួង ការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពល ខេមរភូមិន្ទ ធ្វើយ៉ាងណា ឱ្យការប្រលងនេះមានភាព ត្រឹមត្រូវ, តម្លាភាព និងយុត្តិធម៌ធានាបានទំនុកចិត្តរបស់ប្អូនៗជាបេក្ខជន ដោយអ្នកចេះ គឺជាប់ ហើយជាប់ដោយមោទនភាព និងបើមិនទាន់ជាប់ ក៏អស់ចិត្ត ព្រោះអ្វីៗត្រូវបានរៀបចំ បានត្រឹមត្រូវ។ យ៉ាងណាក៏ដោយ ជោគជ័យនៃការងារនេះ ក៏ចាំបាច់ត្រូវមានការចូលរួមរបស់ ប្អូនៗជាបេក្ខជន ដោយប្អូនៗត្រូវខិតខំ ប្រលងប្រជែងដោយខ្លួនឯង និងចៀសវាងដាច់ខាត ចំពោះការស្វះស្វែងរកអន្តរាគមន៍ ឬពឹងពាក់អ្នករត់ការ ដែលជាអំពើខុសច្បាប់ ហើយបើមានដឹងអំពីករណីនេះ សូមរាយការណ៍ មកគណៈកម្មការជ្រើសរើស ដើម្បីចាត់វិធានការណ៍។ ការធ្វើបែបនេះ គឺមិនមែនត្រឹមជាការជួយខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចូលរួម ជួយដល់ប្រព័ន្ធអប់រំ និងប្រព័ន្ធជ្រើសរើស នាយទាហានរបស់យើង។ លោកសូមផ្តាំផ្ញើ ដល់ប្អូនៗបេក្ខជន ត្រូវខិតខំប្រឡងប្រជែងដោយខ្លួនឯង ជឿជាក់លើសមត្ថភាព ខ្លួនឯងថា អាចធ្វើបាន កុំពឹងផ្អែកលើអ្នកដទៃ ជាពិសេសត្រូវមានវត្តមាន និងខិតខំប្រឹងប្រែងចូលរួម ឱ្យបានគ្រប់វិញ្ញាសារទាំងអស់ ដើម្បីទទួលបានឱកាសជោគជ័យនៅក្នុងការប្រឡង ជ្រើសរើសនេះ៕
ស្រុកព្រៃនប់៖ ដើម្បីជួយសម្រួល ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC SpeedBoat បានជួយស្ថាបនាផ្លូវ ក្រាលក្រួសក្រហម ១ខ្សែ មានប្រវែង ៣០០ម៉ែត្រ ទទឹង៤ម៉ែត្រ ដោយមានដាក់ ប្រពន្ធ័លូបង្ហូរទឹក ទំហំ៦តឹក តាមផ្លូវនេះផង ជូនប្រជាពលរដ្ឋ...
ភ្នំពេញ៖ ដោយមើលឃើញពី តម្រូវការចាំបាច់ក្រុមហ៊ុន Daikin បាននាំយកផលផិតផលម៉ាក Daikin មកធ្វើការចែកចាយលក់ នៅលើទីផ្សាកម្ពុជា។ តំណាងក្រុមបានឲ្យដឹង ក្នុងពិធីសម្ពោធ កាលពីថ្ងៃទី២០ធ្នូ នៅមជ្ឈមណ្ឌលកោះពេជ្រ ថា Daikin ផ្តោតសំខាន់ លើអាជីវកម្មម៉ាស៊ីនត្រជាក់ ហើយឈរនៅ ៩០ភាគរយ នៃអាជីវកម្មសរុប ខណៈដែលនៅសល់មាន ៨ភាគរយ នៃអាជីវកម្ម...
តូក្យូ: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យទី២២ ខែធ្នូ នេះបានឲ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ បានជួបសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ ក្នុងគោលបំណង ដើម្បីសង្ខេបលទ្ធផល នៃកិច្ចពិភាក្សា រវាងនាយករដ្ឋមន្រ្តីជប៉ុន ជាមួយប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី...
ពោធិ៍សាត់៖ ជនរងគ្រោះម្នាក់ បានស្លាប់បាត់ជីវិត ដោយសារជិះម៉ូតូលឿន មិនប្រុងប្រយ័ត្ន ហើយជ្រុលចង្កូច ទៅបុកគោយន្តកន្ត្រៃយ៍ពីក្រោយ ដែលកំពុងធ្វើចរាចរណ៍ ស្របទិសគ្នា នៅលើផ្លូវជាតិលេខ១៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ លេខ១១៦-១១៧ ស្ថិតនៅក្នុងភូមិកណ្តាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បើតាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាលស្រុកវាលវែង បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើង...
ភ្នំពេញ៖ កម្មវិធីរត់ប្រណាំង បែបសប្បាយៗដោយសេរី ជាលក្ខណៈគ្រួសារ និងបើកឲ្យសារធារណជនជាច្រើនចូលរួម ក្រោមការរៀបចំ ដឹកនាំដោយក្រុមហ៊ុន សាប៊ូដុសខ្លួនប្រូថិក នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នាបរិវេណខាងមុខ សណ្ធាគារសុខា បានបញ្ចប់ទៅដោយរលូន និងសម្រេចបានលទ្ធផល ដោយរកឃើញអ្នកឈ្នះ ក្នុងវិញ្ញាសាររត់ប្រណាំង លក្ខណៈគ្រួសារ 3km និង 5km ហើយ...