ព័ត៌មានជាតិ

កម្ពុជា -មីយ៉ាន់ម៉ា រិះរកវិធីជំរុញទំហំ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ បន្ថែមទៀត លើវិស័យវប្បធម៌ និងទេសចរណ៍

ភ្នំពេញ : កម្ពុជា -មីយ៉ាន់ម៉ា រិះរកវិធីសាស្រ្តជំរុញ ទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យវប្បធម៌ ទេសចរណ៍ និងខិតខំធ្វើយ៉ាងណា ជំរុញការហោះហើរត្រង់ឡេីងវិញព្រោះកន្លង មកការហោះហើយត្រង់ មិនមានភ្ញៀវគ្រប់គ្រាន់ បានផ្អាកទៅវិញ។នេះយោងតាម គេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ។

ក្នុង ជំនួប ពិភាក្សា ការងារ ជាមួយ លោក U Henry Van Thio អនុប្រធានាធិបតីនៃសាធារណៈរដ្ឋសហភាពមីយ៉ាន់ ម៉ានៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះ លោក U Henry Van Thio ដែលបានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ (2nd Asia Pacific Summit) ដែលជាព្រឹត្តិការប្រវត្តិសាស្ត្របង្ហាញពីសាមគ្គីភាពក្នុងចំណោមប្រជាជាតិ អាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ក៏ប៉ុន្តែ ក៏បានបង្ហាញអំពីសាមគ្គីភាពរវាង មីយ៉ាន់ម៉ា និងកម្ពុជាក្នុងទំនាក់ទំនង ទ្វេភាគីផងដែរ។

ជាមួយគ្នានោះ លោកU Henry Van Thio បានមានប្រសាសន៍ថា ពិតជារីករាយណាស់ដែល បានមកចូលរួមក្នុង វេទិកាអាស៊ីប៉ាស៊ីហ្វិកនេះ ហើយលោកបានសម្តែងនូវ ការកោតសរសើរ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងសូមអបអរសាទរចំពោះជោគជ័យ ក្នុងការប្រព្រឹត្តទៅនៃកិច្ចប្រជុំកំពូលនេះ។ ទន្ទឹមនឹងនេះលោកU Henry Van Thio បានរំលឹកពីទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជា – មីយ៉ាន់ម៉ា គឺថាឆ្នាំក្រោយជាខួប ៥៥ឆ្នាំនៃទំនាក់ទំនងការទូត នៃប្រទេសយើងទាំង លើសពីនេះទៀង ដែរក្រៅពីទំនាក់ទំនងទេ្វភាគី គឺប្រទេសយើងទាំងពីរក៏មាន កិច្ចទំនាក់ទំនងក្នុងតំបន់និងកិច្ចសហប្រតិបត្តិការ ក្នុងអាស៊ាន រួមទាំងកិច្ចប្រជុំកំពូល ផ្សេងទៀតជាច្រើនផងដែរ។

នៅក្នុងកិច្ចពិភាក្សាគ្នានេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានរិះរកវិធីធ្វើយ៉ាងណាជំរុញទំហំពាណិជ្ជកម្ម និងកិច្ច សហប្រតិបត្តិការបន្ថែមទៀត លើវិស័យវប្បធម៌ និងទេសចរណ៍ ។ កម្ពុជា-មីយ៉ាន់ម៉ា មានកិច្ចព្រមព្រៀងមួយចំនួន ហើយ និងបានខិតខំអនុវត្តធ្វើយ៉ាងណាជំរុញឲ្យលើការហោះហើរត្រង់ ព្រោះកន្លងមកការហោះហើយ ត្រង់មិនមានភ្ញៀវគ្រប់គ្រាន់ ហើយក៏បានផ្អាកទៅវិញ។

ក្នុងវិស័យអប់រំ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យជំរុញការផ្លាស់ប្តូរនិស្សិត តាមរយៈការផ្ដល់អាហារូបករណ៍ គ្នាទៅវិញទៅមក។ កន្លងមក ក្នុងការបំពេញទស្សនកិច្ច របស់លោកស្រី អុងសាន ស៊ូជីរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាហារូបករណ៍ ដល់មីយ៉ាន់ម៉ាចំនួន១០ ហើយសូមឲ្យភាគីមីយ៉ាន់ម៉ា ពិនិត្យឆ្លើយតប ដើម្បីឲ្យមានកិច្ចព្រមព្រៀងជាមួយគ្នា លើបញ្ហានេះ។ ដោយសារនៅឆ្នាំក្រោយ មីយ៉ាន់ម៉ា នឹងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក លើកទី៣ លោក U Henry Van Thio បានអញ្ជើញសម្ដេចតេជោ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនោះ។

ទន្ទឹមនឹងនេះ សម្តេចមានប្រសាសន៍ថា នឹងអញ្ជើញទៅចូលរួម ដើម្បីបង្ហាញពី សាមគ្គីភាពប្រជាជាតិ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាចូលរួមក្នុងការកសាងសន្តិភាព សម្រាប់តំបន់ផងដែរ៕

To Top