ព័ត៌មានជាតិ

មនុស្ស២នាក់ បានស្លាប់ និង៥នាក់ទៀតរងរបួស

ភ្នំពេញ : ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត៣គ្រឿងបុកគ្នា នៅផ្លូវចំណោតពេជ្រនិល ម្តុំកន្លែងតាំងរូបដាយនរ័ស៊រ ស្ថិតក្នុងខេត្តកំពង់ស្ពឺ វេលាម៉ោង១រសៀលថ្ងៃ២២ វិច្ឆិកា ឆ្នាំ២០១៩នេះបណ្ដាលឲ្យមនុស្ស ២នាក់បានស្លាប់និង ៥នាក់ទៀតរងរបួសធ្ងន់ស្រាល ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ទំនងជារថយន្តដឹកថ្ម ដឹកធ្ងន់ពេក ហើយចុះចំណោត ក៏ជ្រុលទៅបុករថយន្ត២គ្រឿងទៀត ម៉ាក បាឡែនមួយគ្រឿង និងរថយន្តហាយឡិនឌរ័មួយគ្រឿង។ ក្នុងនោះអ្នកស្លាប់ពីរនាក់ ជាប់ក្នុងរថយន្តជាប់ក្នុងរថយន្ត និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនភ្លាមៗ ទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ភ្លាមនោះផងដែរ ក៏មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយសមត្ថកិច្ចនៅក្នុងមូលដ្ឋាន កំពុងអន្តរាគមន៍រំដោះជនរងគ្រោះ និងអ្នកស្លាប់ចេញពីក្នុងរថយន្ត និងស្ទូចរថយន្តចេញ ដើម្បីសម្រួលចរាចរឲ្យប្រសើរឡើងវិញ៕

To Top