ព័ត៌មានជាតិ

លោក ជា ក្រូច៖អាគារសិក្សាគឺ ជាឃ្លាំង ចំណេះដឹង សម្រាប់យុវវ័យសម័យទំនើប នាពេលបច្ចុប្បន្ន

កំពង់ចាម៖ ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អាគារបឋមសិក្សា ប៉ាក់ណាមមួយខ្នង ស្ថិតក្នុងឃុំពង្រ ស្រុកកោះសូ ទិន ខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ លោក ជា ក្រូច ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម និងជា ទីប្រឹក្សាក្រសួងព័ត៌មានាន តំណាងដ៍ខ្ពង់ខ្ពស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានមានប្រសាសន៍ថា អាគារសិក្សា គឺជាឃ្លាំងចំណេះដឹងយ៉ាងសំខាន់ សម្រាប់បណ្ដុះបណ្ដាលធនធាន មនុស្ស ក្នុងសម័យបច្ចេកវិទ្យាទំនើបដូចពេលបច្ចុប្បន្ននេះ ។

លោកជា ក្រូច ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម បន្តថាបច្ចេកវិទ្យា នៅពេលបច្ចុប្បន្ន សម្ភារៈប្រើ ប្រាស់សុទ្ធតែទំនើប ដែលទាំងនោះ អាចជួយសម្រួលកិច្ចការបានយ៉ាងច្រើន ។

លោក ជា ក្រូច បានបញ្ជាក់ថា អាគារបឋមសិក្សា១ខ្នង មាន៣បន្ទប់នេះ ជាអំ ណោយផ្ទាល់របស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី បានឧបត្ថម្ភថវិកា សាងសង់អាគារសិក្សា បឋមសិក្សាប៉ាក់ណាម ១ខ្នង មាន ៣បន្ទប់ សម្រាប់ផ្ដល់ជូន ប្អូន ៗ ក្មួយៗ សិស្សានុសិស្ស បានរៀនសូត្រ ដើម្បីស្រូបចំណេះដឹង ឲ្យបានខ្ពង់ខ្ពស់ អាចបង្កើនសមត្ថភាពរបស់ខ្លួន ឈានទៅកាន់កិច្ចការសំខាន់ៗ សម្រាប់អនាគតរបស់ខ្លួនផង និងជួយអភិវឌ្ឍប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនថែមទៀតផងដែរ។

ចំពោះការអគារសិក្សានេះ អាចនឹងសាងសង់រួចរាល់ក្នុងរយៈពេល២ខែទៀត ៕

To Top