ព័ត៌មានជាតិ

រកឃើញហើយ ឃាតក សម្លាប់សង្សារ ជាកម្មករ

ករណីរកឃើញសាកសពឃាតករនេះ ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចប្រទះឃើញ នៅនៅចំណុចបឹងមួយកន្លែងខាងកើតរោងចក្រធីវ៉ាយស្ថិត ក្នុងភូមិដើមពោធ៌ ឃុំកណ្តៀងរាយ ស្រុកស្វាយទាបនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០១៩។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថាបុរសដែលជាឃាតករដែលសម្លាប់ស្ត្រីរងគ្រោះកាលពីម្សិលមិញនេះបានឃើញអណ្តែតទឹក ហើយត្រូវបានប្រទះឃើញនៅព្រឹកនេះ។បុរសជាឃាតករមានឈ្មោះនាង ក្រឹមអាយុ២៥ឆ្នាំ រស់នៅភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។

ចំណែកសមត្ថកិច្ចបានសន្និដ្ឋានថា ជនសង្ស័យជាឃាតករ បន្ទាប់ពីធ្វើសកម្មភាពសម្លាប់នារីជាសង្សារហើយ បានមកលាងខ្លួននៅស្រះនេះ ប្រហែលជាកំពុងលាងសម្អាតដៃជើង ក៏រអិលធ្លាក់ចូលស្រះទឹកនេះលង់ស្លាប់តែម្តង ព្រោះឃើញមានមួក កាបូបរបស់ជនសង្ស័យនៅលើគោក ហើយនៅលើខ្លួនសព ក៏មិនមានស្លាកស្នាមអ្វីដែរ។ សមត្ថកិច្ចបានឲ្យដឹងថា ស្រះទឹកនេះ មានជម្រៅណាស់ ព្រោះជាស្រះដែលគេកាយដោយអេស្កាវេទ័រ។

សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៩ម្សិលមិញនេះនៅចំណុច រោច ក្រ ធី វ៉ា យ ផលិត អំ ពូ ល ភ្លើង អំ អរ ស្ថិត នៅ ក្នុងភូមិ ដើម ពោធិ ឃុំ កណ្ដៀង រាយ ស្រុក ស្វាយ ទាប ខេត្តស្វាយរៀងមានករណីឃាតកម្មសម្លាប់នារីរោងចក្រ ដោយយក កូនកាំបិត ចិតបន្លែ ទៅ ធ្វើ សកម្មភាព អា រក និង ចាក់ ទៅ លើ នារី ងគ្រោះ បណ្ដាល ឲ្យ រង របួស ចំនួន ១៤ កន្លែង រហូត ដល់ ស្លាប់ នៅ កន្លែង កើត ហេតុតែ ម្ដង ។

បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចមក សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យជាឃាតករសម្លាប់នារីរងគ្រោះហើយ គឺ ជនសង្ស័យជាសង្សារនារីរងគ្រោះ។

នារីរងគ្រោះឈ្មោះ ខឹម ពិសាល អាយុ២៤ឆ្នាំ រស់នៅភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុដែលជនសង្ស័យសម្លាប់នារីរងគ្រោះជាសង្សារ ព្រោះ គ្រួសារខាងស្រីមិនព្រមឲ្យរៀបការ៕

To Top