ព័ត៌មានជាតិ

ពលករខ្មែរធ្វើការ នៅប្រទេសថៃ ជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួស១៥នាក់

ប្រភពពីប្រទេសថៃ៖ យ៉ាងហោចណាស់ពលករ ខ្មែររបួស១៥នាក់ ក្នុងនោះកុមារ៣នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសថៃ កាលនៅវេលាម៉ោង ៩និង៤៥នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិការ ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវជាតិ វ៉ាងណាមយ៉េន ត្រង់ផ្លូវបំបែកសួនប៉ា នៅក្នុងស្រុកវ៉ាងណាមយ៉េន ខេត្តស្រះកែវ ប្រទេសថៃ។

ករណីគ្រោះថ្នាក់ ចរាចរណ៍នេះ រថយន្តដឹកពលករខ្មែរ ធ្វើការបេះផ្លែមៀន បានបុកគ្នា រវាងជាមួយរថយន្ត អ្នកធ្វើដំណើរ បណ្ដាលអោយមានពលករខ្មែរ រងរបួសចំនួន១៥នាក់ ក្នុងនោះដែរមានកុមារ រងរបួសចំនួន៣នាក់ផងដែរ ។បន្ទាប់ពីកើតហេតុជនរងគ្រោះ ក្មេងចាស់ទាំង ១៥នាក់ ត្រូវបានសមត្ថកិច្ចថៃ នាំយកទៅ សង្គ្រោះបន្ទាន់ភ្លាមៗ ៕

To Top