ព័ត៌មានជាតិ

សម្តេចតេជោ ៖ មានហ្វេសប៊ុកមួយយករូបម្តាយក្មេក ខ្ញុំបង្ហោះពីការជាសះស្បើយ ធ្វើឲ្យលំបាកបកស្រាយ ការលប់ចោលចូលរួមប្រជុំនៅកូរ៉េ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា មានបណ្តាញសង្គមហ្វេសប៊ុក មួយបានយករូបម្តាយក្មេករបស់សម្តេច មកបង្ហោះបង្ហាញពីការជាសះស្បើយធ្វើឲ្យមាន ការភ័ន្តច្រឡំរហូតពិបាកក្នុងការបកស្រាយពីការលប់ ចោលរបស់សម្តេចទៅចូល កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ មេគង្គ នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។

សម្ដេចតេជោបានសរសេរនៅលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា “ម្សិលមិញមានហ្វេកបុកមួយ បានយក រូបថតម្តាយក្មេកខ្ញុំ និងភរិយាខ្ញុំ កាលពីឆ្នាំ២០០៨ គឺ១១ឆ្នាំមុន នៅមន្ទីរពេទ្យសង្ហបូរី មកបង្ហោះធ្វើឲ្យមានការភ័ន្តច្រឡំថា ម្តាយក្មេកខ្ញុំ បានជាសះស្បើយ ឬបាន ធូរស្រាល ហើយដែលធ្វើឲ្យជួបការលំបាក ក្នុងការបកស្រាយ ពីរឿងខ្ញុំលប់ចោលការ ទៅចូលរួមប្រជុំ កំពូលអាស៊ាន-កូរ៉េ មេគង្គ-កូរ៉េនៅទីក្រុងប៊ូសាននៃ ប្រទេសកូររ៉េខាងត្បូង” ។

សម្ដេចគូសបញ្ជាក់ថា ស្ថានភាពជំងឺម្តាយក្មេករបស់សម្តេចស្ថិតក្នុងដំណាក់កាលសង្រ្គោះបន្ទាន់ នៅឡើយ ដែលតម្រូវឲ្យកូន ចៅនៅក្បែរគាត់ជានិច្ច៕

To Top