ព័ត៌មានជាតិ

អភិបាលក្រុងភ្នំពេញ គោរពជូនពរ និងអបអរសាទរ មហាឧបាសិកា ប៊ុន ស៊ានលី ក្នុងឱកាសព្រះមហាក្សត្រ ព្រះរាជទានគោរមងារ ជាអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា​ ធម្មញ្ញាណវិវឌ្ឍនា​

យើងខ្ញុំទាំងអស់គ្នាសូមបួងសួង ដល់ទេវតា និងវត្ថុស័ក្តិសិទ្ធិលើលោក សូមប្រសិទ្ធពរជ័យ​ ដល់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា​ ធម្មញ្ញាណវិវឌ្ឍនា​ ប៊ុន ស៊ានលី សូមបានឆាប់ជាសះស្បើយ ពីរោគាទាំងឡាយ មានសុខភាពល្អ មាំមួនឡើងវិញ ដើម្បីជាម្លប់ដល់កូនចៅ ។

សូមទេវតា​ តាមជួយបីបាច់រក្សា អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា​ ធម្មញ្ញាណវិវឌ្ឍនា​ ប៊ុន ស៊ានលី ព្រមទាំងកូនចៅ ជួបតែសុភមង្គលវិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអបអរសាទរ និងគោរពជូនពរ ពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ និងលោកស្រី និងលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និងលោកស្រី៕

To Top