ព័ត៌មានជាតិ

រួមភេទ ជាមួយអនិតិជន ៤ដងសម្រេច ថតសកម្មភាព ផ្ញើអោយមិត្តភក្តិមើល ត្រូវនគរបាលឃាត់ខ្លួន!

ពោធិ៍សាត់៖​ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំង​ នគរបាលស្រុកភ្នំក្រវាញ ធ្វើការការឃាត់ខ្លួន តាមពាក្យបណ្តឹង របស់អាណាព្យាបាល​ ក្មេងស្រីរងគ្រោះ ដែលបានប្តឹង ទៅសមត្ថកិច្ចនគរបាល ថាជនសង្ស័យនោះ បានល្បូងលួងលោមរួមភេទ ជាមួយកូនស្រីរបស់ខ្លួន ជាអនិតិជនបានចំនួន៤លើក រួចយកទូរស័ព្ទថត​ពីសកម្មភាពរួមភេទ ឆាតទៅអោយមិត្តភក្តិរបស់ខ្លួន មើលហើយត្រូវបានបែកធ្លាយ។

ការឃាត់ខ្លួនជនសង្ស័យ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ ២០១៩​ស្ថិតនៅភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បើតាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាលស្រុកភ្នំក្រវាញ បានអោយដឹងថា ជនសង្ស័ល​ដែលសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះរិទ្ធ វ៉ាន់ដា ភេទប្រុសអាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ។ចំណែកក្មេងស្រីរងគ្រោះ ជាអនិតិជនមានឈ្មោះ ខ រ ណ រស់នៅក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់។

របាយការណ៍ដដែល ក៍បានអោយដឹងទៀតថា ជនសង្ស័យបច្ចុប្បន្ន កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកភ្នំក្រវាញ ដើម្បីកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្តពោធិសាត់ ចាត់ការបន្តទៅតាមនិតិវិធី៕

To Top