ព័ត៌មានជាតិ

សម្តេចតេជោ ៖ ផ្លូវតូច-ធំ កសាងជាបន្តបន្ទាប់ សម្រាប់ ដឹកជញ្ជូនឲ្យ មានប្រសិទ្ធភាព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើង នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ថា ផ្លូវថ្នល់ និងស្ពានតូចធំ ក្នុងប្រទេសត្រូវបាន កសាងនិងកែលម្អឲ្យមាន គុណភាពដើម្បីបម្រើ ដល់ការដឹកជញ្ជូនជាមួយ មធ្យោ បាយគ្រប់កម្រិតទាំងធន់ស្រាល មធ្យម និងកម្រិតធន់ធ្ងន់ ដើម្បីជំរុញសេវាកម្ម ការដឹកជញ្ជូនកាន់តែ មានប្រសិទ្ធភាពខ្ពស់ និងចំណេញពេលវេលា ដល់ពាណិជ្ជករ ទាំងក្នុងនិងក្រៅប្រទេស។

ការកសាងនេះ ស្របពេលដែលកម្ពុជា បាននិងកំពុងផលិត នូវផលិតផលកសិកម្ម និងផលិតផលកម្មន្តសាល និងផលិតផលប្រើប្រាស់ ជាច្រើនទៀតចេញ ពីកម្ពុជាឆ្ពោះទៅកាន់ ទីផ្សារអន្តរជាតិ។

សម្តេចតេជោ បានថ្លែងអណរអរគុណ ដល់ការចូលរួម របស់វិនិយោគគិន និងពាណិជ្ជករទាំង ក្នុងនិងក្រៅប្រទេស ដែលបានចូលរួម ជំរុញវិស័យឯកជនមាន សន្ទុះកាន់តែរីកចម្រើន លឿនទៅមុខ ដើម្បីចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top