ព័ត៌មានជាតិ

១១ខែ ចំណូលពន្ធ ប្រមូលបាន ជាង២ពាន់លានដុល្លារ

ភ្នំពេញ ៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធអាករ ចំនួន១០,៥២៦.៦៨ ប៊ីលានរៀល គិតជាដុល្លារ ប្រមាណជា២,៦៣១.៦៧ លានដុល្លារ ស្មើនឹង១១៥.០០% នៃផែនការប្រចាំឆ្នាំ ។ នេះបើយោង តាមសេចក្តីប្រកាសព័ត៌មាន ស្តីពី កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូល ចំណូលពន្ធប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ។

សេចក្តីប្រកាសបន្តថា បើប្រៀបធៀប រយៈពេលដូចគ្នាឆ្នាំ២០១៨ ចំណូលពន្ធ-អាករ សម្រាប់រយៈពេល ១១ខែ ឆ្នាំ២០១៩ កើនឡើងចំនួន ២,២៨១.៨២ ប៊ីលានរៀល ប្រមាណជា៥៧០.៤៦ លានដុល្លារ ស្មើនឹង២៧.៦៨% ។

ចំណែកក្នុងខែវិច្ឆិកា វិញចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានចំនួន ៩០៩.៩២ ប៊ីលានរៀល ប្រមាណជា២២៧.៤៨ លានដុល្លារ ស្មើនឹង ៩,៩៤% នៃផែនការប្រចាំឆ្នាំ ។ បើធៀបនឹងចំណូលពន្ធ-អាករប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ មានការកើនឡើង ចំនួន ១៥៩.៩០ ប៊ីលានរៀល ប្រមាណជា ៣៩.៩៨ លានដុល្លារ ស្មើនឹង២១.៣២%៕ ដោយ៖ធី លីថូ

To Top