ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញ ឲ្យអាជីវករលក់ដូរនៅជាន់ឡៅតឿ ក្នុងផ្សារអូរឫស្សី ប្តូរទីតាំងលក់

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ស្នើអាជីវករកំពុងលក់ដូរនៅលើឡៅតឿ ក្រោមឡៅតឿ និងជុំវិញបរិវេណផ្សារអូរឫស្សី ផ្ទេរការលក់បណ្តោះអាសន្ន ក្នុងរយៈពេលខ្លី ទៅទីតាំងថ្មី ដើម្បីបង្កលក្ខណៈងាយស្រួល ឲ្យក្រុមបច្ចេកទេសសំណង់ ធ្វើការជួសជុលឡើងវិញជាបន្ទាន់ និងឆាប់រួចរាល់ ដើម្បីឲ្យបានត្រឡប់ មកលក់ដូរដូចដើមវិញ ប្រកបដោយសុវត្ថិភាព និងសោភ័ណភាពស្រស់បំព្រង ។

ការប្រកាសរបស់ រដ្ឋបាលរាជធានីភ្នំពេញនេះ ដោយសារបច្ចុប្បន្នឡៅតឿ មានសភាពបែកប្រេះស្រាំដោយអន្លើៗ ហើយប្រសិនបើទុកទៀត អាចបង្កគ្រោះថ្នាក់ដល់ពលរដ្ឋ ជាពិសេសអាជីវករលក់ដូរក្នុងផ្សារ អតិថិជន និងការខូចខាតទ្រព្យសម្បត្តិជាដើម ។

នេះបើតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ៕

To Top