នយោបាយ

នាយកដ្ឋមន្ដ្រីកម្ពុជា ៖ ស្ថានភាពពិភពលោក ល្អប្រសើរ ខណៈអាមេរិក-ចិននឹ ងចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្ម (វីដេអូ)

ស្ថានភាពពិភពលោក ល្អប្រសើរ ខណៈអាមេរិក-ចិននឹ ងចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្

នាយកដ្ឋមន្ដ្រីកម្ពុជា ៖ ស្ថានភាពពិភពលោក ល្អប្រសើរ ខណៈអាមេរិក-ចិននឹ ងចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មhttps://www.dap-news.com/national/2019/12/26/19650/

Posted by Dap_News_Website on Thursday, 26 December 2019

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ កម្ពុជាបានលើកឡើងថា ក្នុងរយៈពេលចុងក្រោយនេះ ពោលជិតដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ស្ថានភាពល្អពិភពលោកមានលក្ខណៈល្អប្រសើរហើយ ដោយសារសហរដ្ឋអាមេរិក អាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន មានគ្រោងចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មជាមួយគ្នា រវាងប្រទេសទាំងពីរ ។

ក្នុងឋានៈជាមិត្តយ៉ាងជិតស្និតរបស់មហាយក្សចិន និងការមានការទំនាក់ទំនង ល្អជាមួយអាមេរិកក្រោយពីលោកទូតអាមេរិក W. Patrick Murphy ចូលកាន់តំណែង សម្តេចតេជោបានបង្ហាញសង្ឃឹមនិងការសប្បាយរីកចំពោះ គម្រោងនៃការចុះកិច្ចព្រមព្រៀងរវាង មហាអំណាចទាំងពីរនាពេលឆាប់ៗខាងមុខនេះ។

កន្លងមកសង្គ្រាមពាណិជ្ជកម្មរវាង មហាអំណាចអាមេរិក-ចិនបានធ្វើឲ្យប្រទេសក្នុងតំបន់តូចៗជាច្រើនរងគ្រោះ និងទទួលផលវិបាក ច្រើន ចំណុចផងដែរ ដូច្នេះចំពោះការលេច លឺដំណឹងនៃការចុះកិច្ចព្រមព្រៀងនេះ បានធ្វើឲ្យប្រទេសតូចកំពុង អភិវឌ្ឍន៍មានការសប្បាយចិត្ត។

ក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា នាពេលកន្លងទៅ ចិន-កូរ៉េខាងត្បូង-ជប៉ុនបានជួបប្រជុំគ្នានៅចិន ដូច្នេះប្រទេស ទាំង៣នេះ នឹងមានការត្រូវរ៉ូវគ្នាដែលអនុវត្តតាមពហុភាគី និយម ដើម្បីកាត់បន្ថយការលំបាក់ នៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក-ចិន ព្រមទាំងអាមេរិក ជួបជាមួយបណ្ដាប្រទេសដ៏ទៃទៀត ។

សម្ដេចបន្ដថា ក្នុងកិច្ចប្រជុំ រវាងប្រទេសទាំង៣មាន ៖ ចិន-កូរ៉េខាងត្បូង-ជប៉ុន នាពេលកន្លងទៅ គឺជារឿងល្អសម្រាប់សេដ្ឋកិច្ចក្នុងតំបន់ ។ សព្វថ្ងៃសេដ្ឋកិច្ចអាមេរិកជាប់ ចំណាត់ថ្នាក់លេខ១ , ចិនជាប់លេខ២ , ជប៉ុនជាប់លេខ៣ ហើយទំហំសេដ្ឋកិច្ចរវាង ប្រទេសទាំង៣នេះ មានទំហំធំណាស់ ។

សម្ដេចតេជោមាន ប្រសាសន៍ថា «ស្ថានភាពទំនាក់ទំនង រវាងដៃគូទាំង៣នេះល្អ ។ វាក៏ល្អប្រសើរមិនមែនសម្រាប់ ប្រទេសទាំង៣នោះទេ សម្រាប់តំបន់ របស់យើងតែម្ដង ហើយដៃគូទាំងនេះទៀតសោត ក៏ស្ថិតនៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូ គ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលហៅថា អាសិប»

នាយករដ្ឋមន្រ្តីបានឲ្យដឹងទៀតថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ហើយបញ្ហាទាំងនេះនឹងធ្វើឲ្យពិភពលោកមានស្ថានភាពល្អប្រសើរ ទៅលើបញ្ហាដំណើរក្នុងចរន្ដនៃសាកលពហុពាណិជ្ជកម្ម និងពហុភាគីនិយម ។

បន្ថែមពីលើនេះទៀត សម្ដេចតេជោបន្ដថា «បើយោងទៅលើអ្វីដែលប្រធានាធិបតីអាមេរិកបាននិយាយថា នឹងមានការចុះហត្ថលេខាលើកកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក-ចិន អានោះវាកាន់តែបង្ហាញសារនយោបាយមួយល្អ ។ បើសិនរឿងនេះក្លាយទៅជាការពិតដែលជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន ត្រូវបានកាត់បន្ថយជំនួសមកវិញទៅកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា នឹងចុះហត្ថលេខាជាមួយ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង»

ជុំវិញបញ្ហាពាណិជ្ជកម្មអាមេរិក-ចិន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ក៏បានលើកឡើងអំពីសង្គ្រាមពាណិជ្ជកម្មរវាងឥណ្ឌូនេស៊ី និងអឺរ៉ុបផងដែរ ។ សម្ដេចថា សង្គ្រាមពាណិជ្ជកម្មឥណ្ឌូនេស៊ី-អឺរ៉ុប ក៏មានការប្ដឹងគ្នាទៅវិញ ទៅមក ។ សម្ដេចបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្មរវាងឥណ្ឌូនេស៊ី-អឺរ៉ុប ក៏ជាកង្វល់របស់ពិភពលោកផងដែរ ក្នុងការទំនាក់ទំនងពីប្រទេសមួយទៅប្រទេសមួយទៀត។

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស លោក ដូណាល់ ត្រាំ បានមានប្រសាសន៍កាលពីថ្ងៃ២៤ ធ្នូថា លោកនិងលោក ស៊ី ជីនពីង នឹងចុះហត្ថលេខាមួយលើជំហានដំបូង នៃកិច្ចព្រមព្រៀងជំនួញចិន ដែលបានព្រមព្រៀងគ្នាធ្វើក្នុងខែនេះ ។មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានមានប្រសាសន៍ដែរថា ប្រទេសទាំងពីរ នាពេលបច្ចុប្បន្ននេះ កំពុងតែធ្វើការទាក់ទង គ្នាយ៉ាងជិតស្និទ្ធ ៕
ដោយ ៖ អេង ប៊ូឆេង

To Top
×