នយោបាយ

លោក សុខ ឥសាន ៖ បើរដ្ឋាភិបាលមាន ២០០លានដុល្លារ ជួលគេតាមចាប់ខ្លួន អតីតបក្សប្រឆាំង គឺទុកធ្វើផ្លូវ និងសាលារៀនល្អជាង

ភ្នំពេញ ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា បើសិនជារាជរដ្ឋាភិបាលកម្ពុជា មានថវិកា២០០លានដុល្លារ ដើម្បីជួលគេ ឲ្យតាមចាប់ខ្លួនអតីតមន្រ្តី និងសកម្មជនបក្សប្រឆាំងមែន គឺយកថវិកាទាំងនោះ សម្រាប់កសាងផ្លូវ និងសាលារៀនល្អជាង មិនចំណាយអត់ប្រយោជន៍បែបនោះទេ។

លោក សុខ ឥសាន លើកឡើង ក្នុងបណ្តាញសង្គមតេឡេក្រាម នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ ថា “កាសែតនៅបរទេសមួយផ្សាយថា រាជរដ្ឋាភិបាលកម្ពុជា ចំណាយលុយ២០០លានដុល្លារ ដើម្បីតាមចាប់សកម្មជនប្រឆាំង តែបើមាន២០០លានដុល្លារមែន គឺទុកធ្វើផ្លូវ សាលារៀនមន្ទីរពេទ្យល្អជាង ទៅចាប់យកពួកប្រឆាំងទាំងនោះ យកមកចង្អៀតដី និងបង្ហិនបាយធ្វើអី” ៕

To Top
×