ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងចេញទៅខេត្តកែបនៅពេលបន្តិចទៀតនេះ ដើម្បីចូលរួមដឹកនាំការរុករកសង្រ្គោះកម្មករ ដែលកំពុងជាប់នៅក្រោមអាគារដែលដួលរលំ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នេះ បានសរសេរថា “ខ្ញុំនឹងចេញទៅខេត្តកែប នៅពេលបន្តិចទៀតនេះ ដើម្បីចូលរួមដឹកនាំការរុករកសង្រ្គោះកម្មករ ដែលកំពុងជាប់ នៅក្រោមអាគារដែលដួលរលំ”។
ក្រុម សមត្ថកិច្ច បានជួយសង្គ្រោះមនុស្ស បាន១៣ នាក់ហើយ ក្នុងករណីបាក់អាគារ នៅខេត្តកែប ។
សូមរំលឹកថា នៅវេលាម៉ោង ៤៖៣០នាទី នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាករលំអគារមួយកន្លែង កម្ពស់ ៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប។
ចំណែក លោកកែវ វី អ្នក នាំ ពាក្យ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះ មហន្តរាយបានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃទី៣ ខែ មករា ឆ្នាំ ២០២០នេះថា មន្រ្តីគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ និងកម្លាំង៧១១ កំពុងចេញដំណើរចុះទៅជួយសង្រ្គោះពលរដ្ឋ ក្នុងករណីបាក់រលំអគារ នៅខេត្តកែប ខណៈកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន កំពុងអន្តរាគមន៍ចុះជួយសង្រ្គោះ និងយកមនុស្សចេញបាន ជាបន្តបន្ទាប់ហើយ៕
![](https://www.dap-news.com/wp-content/uploads/2020/01/738-4.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/739-4.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/740-4.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/741-4.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/742-4.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/743-4.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/744-4.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/745-2-1024x768.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/746-2-1024x768.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/747-2-1024x576.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/748-2-1024x576.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/749-2-1024x576.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/750-2-1024x470.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/751-2-1024x768.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/752-2.jpg)
![](https://www.dap-news.com/wp-content/uploads/2020/01/754-2-768x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)