ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាក់ពីដំណើរទស្សនកិច្ច ការងារទៅចិន ដើម្បីជួបលោក ស៊ីជិនភីង និងលោក លី ខឺឈាង

ភ្នំពេញ៖ អមដោយរូបភាព កំពុង ស្ថិតនៅលើយន្តហោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៥កុម្ភៈនេះ បានបញ្ជាក់ថា ការធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង របស់សម្ដេច គឺជាដំណើរទស្សនកិច្ចការងារ ដែលសម្ដេចគ្រោង នឹងជួបជាមួយ លោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាង និងលោកប្រធានាធិបតីចិន ស៊ី ជិនពីងនៅល្ងាចនេះតែម្ដង មុនចាកចេញត្រឡប់មកកម្ពុជា វិញនៅរាត្រីនេះ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរ លើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកថា “ខ្ញុំសូមជម្រាបជូនបងប្អូន ជនរួមជាតិផងដែរ អំពីការធ្វើដំណើររបស់ខ្ញុំ ទៅកាន់ទីក្រុងប៉េកាំង នៅរសៀលថ្ងៃទី ៥ កុម្ភះ នេះគឺជាដំណើរទស្សនកិច្ចការងារ ដែលខ្ញុំគ្រោងនឹងជួប លោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាង នៅម៉ោង ៥:១៥នាទីល្ងាចនេះ និងបន្ទាប់មកជួបជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង នៅ ម៉ោង ៦ :០០ល្ងាចនេះ មុននឹងវិលត្រឡប់ទៅប្រទេសកម្ពុជា នៅយប់នេះ”។

ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរបងប្អូនជនរួមជាតិ សុខសប្បាយទាំងអស់គ្នា គ្រប់ទីកន្លែង៕

To Top