ព័ត៌មានជាតិ

អភិបាលស្រុកបូទុមសាគរ ត្រៀមធុងស្តុបទឹក សម្រាប់កង្វះទឹក នារដូវប្រាំងជូនពលរដ្ឋ

កោះកុង : លោក ហាក់ ឡេង អភិបាល ស្រុកបូទុមសាគរ បានឲ្យដឹងនៅថ្ងៃទី ១១ខែកុម្ភៈនេះថា អាជ្ញាធរស្រុកបុទុមសាគរ បានត្រៀមលក្ខណៈ ប្រព័ន្ធទឹកស្អាត ទុក ដើម្បីបំរើតាមតម្រូវការ ជាសាធារណៈ ជូនប្រជាពលរដ្ឋ ដែលខ្វះទឹកប្រើប្រាស់ នៅរដូវប្រាំងនេះ បានត្រៀមលក្ខណៈសម្រាប់រក្សាទឹកទុក នៅក្នុងធុងចំណុះ៥០០០លីត្រ ដើម្បីតម្រូវការ២៤ម៉ោងលើ ២៤ម៉ោង សម្រាប់ឱ្យប្រជាពលរដ្ឋ ដែលខ្វះទឹកប្រើប្រាស់មកបូម យកទៅប្រើប្រាស់ ក្នុងគ្រួសាររបស់ពួកគាត់។

លោកបានបន្ថែមថា សម្ភារៈទាំងអស់នេះគឺ បានមកដោយសារការជួយគាំទ្រ និងឧបត្ថម្ភពីសប្បុរសជន ដើម្បីលើកកម្ពស់ស្មារតី របស់ប្រជាពលរដ្ឋ ឲ្យឃើញកាន់តែច្បាស់ថា ខ្មែរស្រលាញ់ខ្មែរ ។
លោកបានបញ្ជាក់ថា លោកនឹងខិតខំគៀងគរ សប្បុរសបន្តទៀត ដើម្បីជួយផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋ ដែលនៅឆ្ងាយដាច់ស្រយាល ដែលខ្វះទឹកប្រើប្រាស់លោក និងខិតខំបម្រើប្រជាពលរដ្ឋ ដោយមិនគិតពីការ នឿយហត់ឡើយ ៕

To Top