ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះផ្តល់អាហារឆ្ងាញ់ឱ្យកុមារកំព្រាទទួលទាន ក្នុងថ្ងៃទិវានៃក្តីស្រឡាញ់

កំពង់ចាម : ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលជាថ្ងៃទិវា នៃសេចក្តីស្រឡាញ់ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានឆ្លៀត យកឱកាសនេះចុះផ្ដល់ នូវអាហារឆ្ងាញ់ឲ្យកុមារកំព្រា នៃមជ្ឈមណ្ឌលកុមារកំព្រា ខេត្តកំពង់ចាម បានទទួលទាន ដើម្បីជាការលើកទឹកចិត្តដល់ក្មួយៗ កុមារកំព្រា ឲ្យមានការខិតខំរៀនសូត្រ ក្រេប ជញ្ជក់យកចំណេះដឹង យកទៅកសាងអនាគត សម្រាប់ខ្លួនឯងផង និង សម្រាប់សង្គមជាតិផងដែរ ។

បើតាមលោក នៅ វណ្ណៈ ប្រធាន មជ្ឈ មណ្ឌលកុមារកំព្រា ខេត្តកំពង់ចាម បាន ឲ្យដឹងថា មជ្ឈមណ្ឌលនេះ ស្ថិតក្នុងការ គ្រប់គ្រងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ហើយកន្លងមក ទាំងអាជ្ញាធរខេត្ត ពិសេសរាជ រដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុខមាលភាពកុមារកំព្រាគ្រប់ទីកន្លែង បូករួមទាំងនៅក្នុងខេត្តកំពង់ចាមនេះផងដែរ។

លោកបន្តថា ជាមួយគ្នានោះមជ្ឈមណ្ឌលកុមារកំព្រាខេត្តត្តកំពង់ចាម មានកុមារ ក្នុងមណ្ឌល សរុប ៧៣នាក់ ក្នុងនោះកុមាររៀនខាងក្រៅ១០នាក់ ផ្នែកអគ្គិសនី ៣នាក់ ផ្នែក លេខាធិការ ៥នាក់ និងផ្នែក រីសីប២នាក់ ផងដែរ ។ ដោយឡែក មន្ត្រីក្រប ខណ្ឌ និងបុគ្គលិកកិច្ចសន្យា១១នាក់ ដែលកំពុងអនុវត្តផែនការសកម្មភាព ប្រចាំឆ្នាំរបស់មណ្ឌល លលទ្ធផលសម្រេចបាន គឺសេវាគាំទ្រការបង្កើន ប្រសិទ្ធភាពសេវាសុខុមាលភាពសង្គម ប្រជុំមេដោះ០២សប្តាហ៏ម្តង និង១ខែម្តង ក្នុងការមើលថែទាំកុមារ លើម្ហូបអាហារ សំលៀកបំពាក់ អនាម័យ និងតាមដានការសិក្សា របស់កូនៗតាមបន្ទប់ ។

ប្រជុំកុមារ ១ខែម្តង អំពីវិន័យ ការគោរពបទបញ្ជាផ្ទៃក្នុងមណ្ឌល ឱ្យចេះស្តាប់ដំបូន្មានមេដោះ គោរពចាស់ទុំ ចេះស្រ លាញ់គ្នា ចេះជួយគ្នាទៅវិញទៅមក ជា ពិសេសជំរុញការសិក្សាឱ្យកុមារខិតខំរៀនសូត្រ ដើម្បីថ្ងៃអនាគត។ ទំនេរពីការសិក្សា មេដោះបាននាំកុមារដាំដំណាំ បន្លែ ស្ពៃក្ដោប ផ្កា ខាត់ណា ស្ពៃខៀវ ត្រកួន ពោត និង ដំឡូង ព្រមទាំង ចិញ្ចឹមមាន់ ទា និងត្រី ផងដែរ ៕

To Top