ព័ត៌មានជាតិ

លោក ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី អគ្គលេខាធិការ នៃអង្គការទេសចរណ៍ពិភពលោក បានផ្ញើលិខិតកោតសរសើរ ដល់សម្តេចតេជោ ហ៊ុន សែន

ខ្ញុំសូមសំដែងនូវការកោតសរសើរ យ៉ាងជ្រាលជ្រៅបំផុត ក្នុងនាមអង្គការទេសចរណ៍ ពិភពលោក ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល បានឆ្លើយតបប្រកបដោយ មនុស្សធម៌ គួរឲ្យកត់សំគាល់ ចំពោះស្ថានភាពដ៏លំបាក់នៃ នាវាទេសចរណ៍ MS Westerdam ដោយបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងអនុញ្ញាតឲ្យចុះចត នៅកំពង់ផែខេត្តព្រះសីហនុ បើទោះបីជាស្ថិតក្នុងស្ថានភាព នៃការភ័យខ្លាចនៃជំងឺវីរុសកូរ៉ូណាក៏ដោយ ។

ដូចយើងទាំងអស់គ្នាបានដឹង ហើយថា ការរីករាលដាលនៃជំងឺវីរ៉ុសកូរ៉ូណា នាពេលបច្ចុប្បន្ននេះ គឺជាប្រភពនៃការព្រួយបារម្ភ ចំពោះសហគមន៍អន្តរជាតិ ហើយការខិតខំប្រឹងប្រែង ដើម្បីទប់ទល់ការឆ្លងនៃជំងឺ និងការបង្កើតនូវការព្យាបាល មួយ គឺជាការងារបន្ទាន់ ចាំបាច់ ដែលត្រូវដឹកនាំអនុវត្ត ដោយអង្គការសុខភាពពិភពលោក (WHO)។ រដ្ឋាភិបាលចិនបាន និងកំពុងចាត់វិធានការ ដោយប្រុងប្រយ័ត្នស្មើដៃគ្នា ព្រមជាមួយនឹងកិច្ចសហប្រតិបត្តិការយ៉ាង ជិតស្និតជាមួយអង្គការសុខភាពពិភពលោក និងដៃគូពាក់ព័ន្ធនានា ដើម្បីទប់ទល់ទៅ នឹងការរាតត្បាតនៃជំងឺនេះ។

អង្គការទេសចរណ៍ ពិភពលោកក៏កំពុងពិនិត្យ យ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្តន៍នៃជំងឺវីរ៉ុសកូរ៉ណា នេះ តាមរយៈកិច្ចប្រជុំជាប់ជាប្រចាំជាមួយអង្គការសុខ ភាពពិភពលោក ហើយយើងមានសេចក្តីរីករាយដែល បានដឹងថា អត្រានៃការឆ្លងជំងឺនេះមានការថយចុះ។

យើងពិតជាមានមោទនភាពណាស់ ចំពោះការបង្ហាញ ចេញរបស់កម្ពុជានូវសាមគ្គីអន្តរជាតិដែលនឹង លើកទឹកចិត្តដល់ប្រទេសផ្សេងៗទៀតអោយធ្វើតាម និងផ្តល់នូវការជួយគាំទ្រ ដ៏ចាំបាច់ជាច្រើន នៅពេលណាដែលមានតម្រូវការ។

ខ្ញុំសូមគូសបញ្ជាក់ជាថ្មីម្តងទៀតថា អង្គការទេសចរណ៍ ពិភពលោក សូមកោតសរសើរដោយ ស្មោះចំពោះសេចក្តីក្លាហាន និងការបង្ហាញយ៉ាងកក់ក្តៅ នូវក្តីស្រលាញ់ជាលក្ខណៈ បងប្អូនជូនចំពោះអ្នកដំណើរ ជាងពីរពាន់នាក់ដែលកន្លងមកនៅតែលតោល នៅលើសមុទ្រ។

សូមសម្តេចតេជោនាយក រដ្ឋមន្ត្រី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំ។

ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី (Zurab Pololikashvili)

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top