ព័ត៌មានជាតិ

ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ដោយសាររថយន្ត បើកបុកម៉ូតូពីក្រោយ

ភ្នំពេញៈបុរសម្នាក់ បានរងរបួសធ្ងន់ ត្រូវបានរថយន្តបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ភ្លាមៗ ខណៈបុរសម្នាក់ទៀត បានស្លាប់ នៅនិងកន្លែងកើតហេតុ បន្ទាប់ពីអ្នកទាំងពីរបានជួប គ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្ត បើកបំបុកពីក្រោយ យ៉ាងពេញទំហឹង កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ទុលមុខ និងសាលាភូមិន្ទ រដ្ឋបាល ផ្លូវ ៤៦៦កែង និង ផ្លូវ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

រថយន្តបង្ក ជាប្រភេទរថយន្ត ម៉ាក ALPHARD ពាក់ស្លាកលេខ ភ្នំពេញ 2BB 5573 បើកបរ ដោយបុរស ឈ្មោះ ញិល សាវឿន អាយុ៤០ឆ្នាំ មុខរបរបើកបរ រថយន្ត ស្នាក់នៅផ្ទះ ជួល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិត្រពាំងស្លា ឃុំ ព្រះនិពាន្ធ ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ។
ដោយឡែក សពជនងគ្រោះ មាន ឈ្មោះឈន គឹមឡេង ភេទប្រុស អាយុ២០ឆ្នាំ មុខ របរលក់ដូរស្នាក់នៅ ម្តុំច្រាំងបាក់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ជាអ្នកអង្គុយខាង ក្រោយ ចំនែកបុរស ដែលរងរបួសធ្ងន់ មានឈ្មោះ ហ៊ុល សុភក្រ័ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ២៣៩ ផ្លូវ ៣៦៩ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ជាអ្នកបើកម៉ូតូ ម៉ាកហុងដាប៊ិត ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AH 2009 ជាមធ្យោបាយ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនរងគ្រោះ ទាំង២នាក់ បានជិះម៉ូតូ ធ្វើដំណើរ តាម បណ្ដោយផ្លូវលេខ៦៣ (ហៅផ្លូវ ត្រសក់ ផ្អែម )ក្នុងទិសដៅ ពីជើងទៅត្បូង លុះមកដល់ ចំណុចកើតហេតុ ក៍ស្រាប់តែ មានរថយន្ត ម៉ាក ALPHARD ពណ៌ខ្មៅ បើកដោយបុរសម្នាក់ បានបើកមកក្នុងទិសដៅ ស្រប គ្នា ក្នុងល្បឿនលឿន បានជ្រុលទៅបំបុក ម៉ូតូពីក្រោយ យ៉ាងពេញទំហឹង បណ្តាលឲ្យបុរស អង្គុយខាងក្រោយ ធ្លាក់ពីលើម៉ូតូ បែកក្បាលផ្កាប់មុខ ហូរឈាមស្លាប់ នៅកន្លែងកើតហេតុ ចំនែកបុរសជាអ្នកឌុប រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗ ។

ដោយឡែករថយន្តបង្កវិញ រងការខូចខាត ផែ្នកខាងមុខចំហៀងខាងឆ្វេង ហើយ អ្នកបើកបរ ក៍មិនបានរត់ទៅណាដែរ តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសាកសួរ នៅអធិការ នគរបាលខណ្ឌចំការមន ផងដែរ ។

បើកតាមសម្ដី អ្នកបើកបរ រថយន្តបង្កបានអោយដឹងថា រូបគាត់បានបើក រថយន្តកាត់តាម ផ្លូវ៣២២ សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេង ក៍ស្រាប់តែម៉ូតូ ជនរងគ្រោះទាំងពីរ បាន បានគប់ រថយន្ដរបស់គាត់ពីក្រោយ ដោយមិនដឹងមូលហេតុ ហើយនៅពេលគប់រថយន្ដរបស់គាត់ហើយ ជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូរត់គេច ទើបរូបគាត់បានបើករថយន្ត ដេញ តាមពីក្រោយមកដល់ចំណុចកើតហេតុ ក៍ជនរងគ្រោះទាំងពីរនាក់ បានដួលម៉ូតូ ហើយគាប់ជួនរថយន្ដ គាត់បើកមកពីក្រោយហ្រ្វាំងមិនទាន់ ក៍ជ្រុលទៅបុកម៉ូតូជនរងគ្រោះ បន្ថែមតែម្តង ទៅ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាជំនាញ ចរាចរណ៍ ខណ្ឌចំការមន បានចុះទៅកន្លែងកើតហេតុ រួចហើយ ក៍បានទំនាក់ទំនង រកសាច់ញាតិ អោយមកទួលយក សព ទៅ តម្កល់ ផ្ទះដើម្បី រង់ចាំជំនាញ កោសល្យ វិច័យ បច្ចេកទេស រាជធានី ភ្នំពេញ ចុះទៅពិនិត្យ ។

ចំនែករថយន្ត និងម៉ូតូ ព្រមទាំងអ្នកបើកបរបង្ក ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅ អធិការនគរបាល ខណ្ឌចំការមន ដើម្បីសាកសួរ និងកសាង សុំណុំ រឿងបញ្ជូលទៅតុលាការ តាមនិតិវិធី ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top