ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ÷ វិស័យពុទ្ធចក្រមានការរីកចម្រើន គឺអាស្រ័យលើការអភិវឌ្ឍ វិស័យអាណាចក្រផងដែរ

កំពង់ចាម ÷ ក្នុងឱកាសចុះសម្ភោធសមិទ្ធ ផលនានា ក្នុងទីអារាមអំពិលទ្វារ ស្ថិតក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ ចាម នៅថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ ២០២០នេះ
អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា
បានលើកឡើងថា ការរីកចម្រើនលើវិស័យពុទ្ធចក្រ គឺអាស្រ័យទៅលើការរីកចម្រើន នៃវិស័យអាណាចក្រជាចាំបាច់ ទើបអាចដំណើរការ ឈានទៅអភិវឌ្ឍន៍លើវិស័យពុទ្ធចក្របាន ។

លោកអភិបាលខេត្តបានថ្លែងបន្តថា ការអ ភិវឌ្ឍន៍លើវិស័យអាណាចក្រពោលគឺ នៅ ក្នុងប្រទេសកម្ពុជារបស់យើង បានធ្វើការអភិវឌ្ឍ មានផ្លូវថ្នល់ស្អាតស្ទើរតែគ្រប់ទីកន្លែង ដែលបានបង្កភាពងាយស្រួល ដល់បងប្អូនពុទ្ធបរិស័ទទាំងឡាយ ប្រកបមុខ របរចិញ្ចឹមជីវិត និងមានជីវភាពធូរធារ ។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ក្រោយពេលដែលបងប្អូន ប្រជាពលរដ្ឋយើងមានលំនឹង ទៅលើជីវភាពហើយនោះ ពួកគាត់មានលទ្ធភាព ចូលជាបច្ច័យដើម្បីកសាង ទៅលើវិស័យពុទ្ធចក្រតាមសទ្ធារបស់ខ្លួន តាមរយៈព្រះសង្ឃ នៅតាមទីអារាមនានា ដើម្បីកសាងជាសមិទ្ធផលផ្សេងៗ ជាក់ស្ដែងដូចជាសមិទ្ធផលនានា ដែលបានកសាង ចំណាយថវិកាអស់ប្រមាណជាង ១៣ ម៉ឺនដុល្លារ ដែលបាននិងកំពុងសម្ពោធ ដាក់ឱ្យប្រើប្រាស់នៅក្នុងទីអារាមអំពិលទ្វារ នាពេលនេះផងដែរ ។

លោកអ៊ុន ចាន់ដា បានថ្លែងបន្តថា រាជ រដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងដាក់ចេញនូវកម្មវិធីនយោបាយ ក្នុងគោលដៅលើក កម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍន៍ ពិសេសគឺផ្លូវថ្នល់ និងតាមរយៈការផ្ដល់សេវាសាធារណៈ ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការងាយ ស្រួល ក្នុងការរកចំណូលមកផ្គត់ផ្គង់ជីវភាព ឲ្យបានធូរធារ និងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើង មានលទ្ធភាពធ្វើបុណ្យដាក់ទាន ទៅតាមសទ្ធារៀងៗខ្លួន៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top