ព័ត៌មានជាតិ

សម្ដេច ស ខេង ថា ធ្លាប់លឺតែឈ្មោះ អភិបាលខេត្តកណ្ដាលថ្មី តែមិនដែលបានឃើញមុខសោះ

ភ្នំពេញ ៖ បន្ទាប់ពី ព្រះមហាក្សត្រត្រាស់ បង្គាប់តែងតាំងលោក គង់ សោភ័ណ្ឌ ជាអភិបាលខេត្តកណ្ដាលថ្មី ជំនួសលោក ម៉ៅ ភិរុណនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថាសម្ដេចធ្លាប់លឺតែឈ្មោះ អភិបាលខេត្តថ្មីរូបនេះ តែមិនដែលបានឃើញមុខសោះ ។

ក្នុងពិធីបើកសន្និបាត ត្រួតពិនិត្យការងារ ឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេច ស ខេង មានប្រសាសន៍ថា “ចៅហ្វាខេត្តកណ្ដាលថ្មី លឺតែឈ្មោះ មិនដែលឃើញមុខទេ ។ តាមពិតទៅចេញពីមហាផ្ទៃ ហើយស្រុកខ្សាច់កណ្ដាល ហើយបានមកមន្ដ្រីនៅសាលា ខេត្ត ចុះឡើងៗ បានធ្វើអភិបាលខេត្ត” ។

សូមរំលឹកថាលោក គង់ សោភ័ណ្ឌ មុនឡើងជាអភិបាលរងខេត្ត លោកធ្លាប់ធ្វើជាអភិបាល ស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯមផងដែរ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×