ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីអះអាងថា កម្ពុជា គ្មានទំនាស់ការទូត ជាមួយម៉ាឡេស៊ីនោះទេ (វីដេអូ)

នាយករដ្ឋមន្រ្តីអះអាងថា កម្ពុជា គ្មានទំនាស់ការទូត ជាមួយម៉ាឡេស៊ីនោះទេ

នាយករដ្ឋមន្រ្តីអះអាងថា កម្ពុជា គ្មានទំនាស់ការទូត ជាមួយម៉ាឡេស៊ីនោះទេhttps://www.dap-news.com/national/2020/02/20/34688/

Posted by Dap_News_Website on Thursday, February 20, 2020

ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថាកម្ពុជា គ្មានទំនាស់ការទូតជាមួយម៉ាឡេស៊ីនោះទេ ពាក់ព័ន្ធបញ្ហាជំងឺកូវីដ19 ។

ការអះអាង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បែបនេះបានធ្វើឡើង ក្រោយរដ្ឋាភិបាលម៉ាឡេស៊ី ប្រកាសថាបានរកឃើញស្រ្តី វ័យចំណាស់ជនជាតិ អាមេរិកម្នាក់ មានផ្ទុកវីរ៉ុសកូរ៉ូណា បន្ទាប់ពីចាកចេញពីកម្ពុជា នោះហើយត្រូវបានក្រសួង សុខាភិបាល បានទាមទារឲ្យម៉ាឡេស៊ី ត្រួតពិនិត្យឡើងវិញ លើករណីនេះផង ។

To Top