ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ក្រុមប្រឆាំងប្រឹងពួតដីខ្សាច់ ធ្វើជាដីឥដ្ឋប៉ុន្តែចុងក្រោយបែកខ្ញែកគ្នា ដូចគ្រាប់ខ្សាច់

ភ្នំពេញ៖ ថ្លែងមិនបញ្ជាក់ចំបុគ្គលឬ ក្រុមណាតែមានន័យសំដៅទៅកាន់ក្រុមប្រឆាំង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ក្រុមប្រឆាំងប្រឹងពួតដីខ្សាច់ធ្វើដីឥដ្ឋតែលទ្ធផលចុងក្រោយ ពួកគេត្រូវវិនាសបែកខ្ញែកគ្នា ដូចគ្រាប់ខ្សាច់ទៅវិញ។

ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា”ចំពោះអ្នកមួយចំនួន ទៀតសូម្បីតែកីឡាករយើងឈ្នះលំដាប់ថ្នាក់លេខ១ (បានមេដាយមាស)ក៏គេមិនដែលអបអរសាទរមួយមាត់ទេ កុំទៅជឿពួកហ្នឹងមកគាំទ្រយើង។ បើគេសរសើរយើងស្មើនឹងគេប្រគល់សន្លឹកឆ្នោតឲ្យយើង។អ្វីដែលយើងធ្វើបានល្អគេមិនសរសើរ ប៉ុន្តែដែលអាក្រក់មួយគេយកទៅពង្រីកដល់១ពាន់ គេយកខ្សាច់ពួតប្រឹងធ្វើដីឥដ្ឋប៉ុន្តែដោយសារគេយកដីខ្សាច់ពួតធ្វើដីឥដ្ឋហ្នឹងបានគេក្លាយជាគ្រាប់ខ្សាច់”។

 សម្តេចតេជោ ហ៊ុន សែនក៏អះអាងក្រុមប្រឆាំងមិនអាចយកឈ្នះលើគណបក្សប្រជាជនកម្ពុជាបានអស់មួួយជីវិតដោយសារតែពួកគេមិនយល់ពីបញ្ហាផ្ទៃក្នុងនិងយុទ្ធសាស្រ្តរបស់គណបក្សប្រជាជនឡើយ៕

To Top