ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី មហាធា លាលែងតំណែង

ភ្នំពេញ៖ ច្បាស់ដូចការលើកឡើង របស់សម្តេចតេជោ ហ៊ុន នាយករដ្ឋមន្តី នៃកម្ពុជា អំពីការវិវត្តនយោបាយ នៅម៉ាឡេស៊ី មិនទាន់បានប៉ុន្មានម៉ោងផង នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកបណ្ឌិត មហាធា មហាម៉ាត់ នៅថ្ងៃចន្ទនេះ បានដាក់ពាក្យលាលែងតំណែង ជាផ្លូវការរបស់លោក បន្ទាប់ពីកាន់តំណែងបានជាង១ឆ្នាំ។

សេចក្តីរាយការណ៍ ពីបណ្តាញព័ត៌មានអន្តរជាតិធំៗ ដូចជា BBC, CNN, New York Times។ល។ បានរាយការណ៍ឱ្យដឹងថា លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី វ័យ៩៤ឆ្នាំ បានដាក់ពាក្យលាលែងពីតំណែងរបស់លោកជាផ្លូវការ ថ្វាយព្រះមហាក្សត្រម៉ាឡេស៊ី ។
ការលាលែងនេះ ស្ថិតក្នុងស្ថានភាពនយោបាយតានតឹងមួយ នៅក្នុងប្រទេសម៉ាឡេស៊ី ហើយគេមិនទាន់ដឹងថា តើឥស្សរជននយោបាយម៉ាឡេស៊ីណាមួយ នឹងត្រូវឡើងកាន់តំណែង ជំនួសរូបលោកនោះទេ។

សម្តេចតេជោ ហ៊ុន សែន ពីវិមានសន្តិភាព ក៏បានបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានភាពល្អប្រសើរដដែល បើទោះជាលោកស្រី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសុខាភិបាល ម៉ាឡេស៊ី អះអាងពីការធ្វើតេស្ត រកឃើញស្រ្តីជនជាតិ អាមេរិកាំងវ័យ៨៣ឆ្នាំ មានផ្ទុកមេរោគCovid-19 ក្រោយពីធ្វើដំណើរចេញពីកម្ពុជា។ ស្រ្តីរូបនោះ ជាអ្នកទេសចរតាមនាវាទេសចរណ៍ MS Masterdam ដែលត្រូវបានអនុញ្ញាតិ ឱ្យចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×