ព័ត៌មានជាតិ

ជិះ Pass App កាច់កញ្ចក់ឡាន ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាល ឃាត់ខ្លួន២នាក់

ភ្នំពេញ៖កម្លាំងជំនាញ របស់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៨៖៤៥នាទី បានស្រាវជ្រាវឃាត់ខ្លួន បានជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច កាច់កញ្ចក់ចំហៀងខាងស្តាំរថយន្តម៉ាក TOYOTA LEXUS NX 200T គ្មានផ្លាកលេខ ប្រព្រឹត្ត នៅចំណុចមុខផ្ទះ៨ដេអឺ០ ផ្លូវលេខ៣៣៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៨៖៤៧នាទី និងចាប់យកវត្ថុតាង បញ្ជូនមកការិយាល័យ ដើម្បីចាត់ការតាមនីតិវិធី ។

របាយការណ៍សមត្ថកិច្ច ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ នេះថា ជនសង្ស័យទី១-ឈ្មោះ អៃ ដារ៉ា ហៅ រិទ្ធ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ឃាត់ខ្លួនថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង១៨៖៤៥នាទី នៅចំណុចផ្ទះសំណាក់មិនចាំយីហោផ្ទះលេខ៩៥ ផ្លូវលេខ៨១ ភូមិ១០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីពេញ និងទី២ ឈ្មោះ មាស ធីចំរើន ហៅ ប៊ុណ្ណា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់រឺម៉កកង់៣ ស្នាក់នៅផ្ទះលេខ១១៨ ផ្លូវលេខ៣៤៨ ក្រុម៤ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ២០ និង ៤៥នាទី នៅចំណុចផ្លូវលេខ១៩៣កែងផ្លូវ៣៤៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ចាប់យកវត្ថុតាងមួកប៉ារេ ពណ៌ កាហ្វេ ចំនួន ០១ កាំបិតតាំងតោធ្វើពីអ៊ីណុក ពណ៌ ស ដងឈើ ប្រវែង ១៩ សង់ទីម៉ែត្រ កំពស់ ៩០ សង់ទីម៉ែត្រ ចំនួន ០១ រឺម៉កកង់បី(PassApp) ពណ៌ស ផលិតនៅប្រទេសឥណ្ឌា លេខតួ ១៣៦៥៥ លេខម៉ាស៊ីន ៣៣៦៣២ ពាក់ស្លាកលេខ ភ្នំពេញ១GY៥២៨១ ។

ជនរងគ្រោះឈ្មោះ ប៉ូច នរ៉ា ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះ៨ដេអឺ០ ផ្លូវលេខ៣៣៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរប បុគ្គលិកក្រុមហ៊ុន ។ សម្ភារៈបាត់បង់កញ្ចក់ចំហៀងខាងស្តាំរថយន្តម៉ាកTOYOTA LEXUS NX 200T គ្មានស្លាកលេខ ។

បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង ខាងលើការិយាល័យ កសាងសំណុំរឿងបញ្ជូន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

To Top