ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការងារ៖ ឆ្នាំ២០១៩ ពលករខ្មែរចំណាកស្រុក ទៅកាន់ប្រទេសថៃ មានការថយចុះជិត៣០% បើធៀបនឹងឆ្នាំ២០១៨ (វីដេអូ)

ឆ្នាំ២០១៩ ពលករខ្មែរចំណាកស្រុក ទៅកាន់ប្រទេសថៃ មានការថយចុះជិត៣០% បើធៀបនឹងឆ្នាំ២០១៨

អ្នកនាំពាក្យក្រសួងការងារ៖ ឆ្នាំ២០១៩ ពលករខ្មែរចំណាកស្រុក ទៅកាន់ប្រទេសថៃ មានការថយចុះជិត៣០% បើធៀបនឹងឆ្នាំ២០១៨https://dap-news.com/national/2020/02/27/36238/

បាន​បង្ហោះ​ដោយ Dap_News_Website នៅ ពុធ 26 កុម្ភៈ 2020

ភ្នំពេញ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឲ្យដឹងថា ឆ្នាំ២០១៩ ពលករខ្មែរចំណាកស្រុក ទៅកាន់ប្រទេសថៃ មានការថយចុះជិត៣០% បើធៀបនឹងឆ្នាំ២០១៨ ។

លោកបានអះអាងថា រយៈពេល៤ឆ្នាំចុងក្រោយនេះ ប្រាក់បៀវត្សអប្បបរមា នៅប្រទេសកម្ពុជា ខ្ពស់ប្រហាក់ប្រហែលនឹងប្រទេសជិតខាងផងដែរ ដែលជាកត្ដាមួយ ធ្វើឲ្យបងប្អូនយើង ងាកមករកការងារក្នុងស្រុកវិញ លើវិស័យកាត់ដេរ និងកសិកម្ម។

លោកបានគូសបញ្ជាក់ថា ” តាមតួរលេខ បើយើងប្រៀបនឹងចំនួនដែលបងប្អូនយើងទៅធ្វើការក្នុងប្រទេសថៃ នៅឆ្នាំ២០១៨ ប្រៀបនឹងឆ្នាំ២០១៩នេះ គឺមានការថយចុះបន្តិច ដោយសារឆ្នាំ២០១៨ ចំនួនអ្នកដែលចេញទៅធ្វើការក្នុងប្រទេសថៃ មានរហូតទៅជាង ៩ម៉ឺននាក់ ប៉ុន្តែនៅក្នុងឆ្នាំ២០១៩នេះ គឺមានតែ ៥ម៉ឺន៧ពាន់នាក់ តែប៉ុណ្ណោះ ដែលមានការថយចុះ ប្រមាណជិត៣០%”។

អ្នកនាំពាក្យរូបនេះ ក៏បានអះអាងផងដែរថា រហូតមកដល់ពេលនេះ ពលករខ្មែរភាគតិចណាស់ ដែលចង់ទៅធ្វើការ នៅប្រទេសម៉ាឡេស៊ី ក៏ព្រោះតែលុយនៅប្រទេសនោះ បានចុះថោក ខណៈការងារកាន់តែសម្បូរបែប នៅប្រទេសកម្ពុជា ។ លើសពីនេះ រយៈពេល៤ឆ្នាំចុងក្រោយនេះ ប្រាក់បៀវត្សអប្បបរមា នៅប្រទេសកម្ពុជា ខ្ពស់ប្រហាក់ប្រហែល នឹងប្រទេសជិតខាងផងដែរ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ ពលករចំណាកស្រុក សរុបមានចំនួន១,២៨៨,០០០នាក់ ហើយធៀបនឹងឆ្នាំ២០១៨ គឺយើងមាន១,២៣០,០០០នាក់ ចឹងនៅក្នុងឆ្នាំ២០១៩នេះ យើងមានការកើនឡើង ប្រមាណជាង៥ម៉ឺននាក់ ។ តាមរយៈបងប្អូន ដែលធ្វើការនៅក្រៅប្រទេសនេះ យើងឃើញបងប្អូនបានផ្ញើប្រាក់ ដែលសល់ពីការចាយវាយជាក់ស្ដែង នៅប្រទេសនោះ មកស្រុកយើងវិញ ប្រហែលជិត២,៨០០លានដុល្លារក្នុងមួយឆ្នាំ» ៕ ដោយ៖បាន ធារ៉ូ

To Top