ព័ត៌មានជាតិ

សិស្សបរទេស ចាប់ផ្តើមចាកចេញ ពីកូរ៉េខាងត្បូង ខណៈអ្នកឆ្លងជំងឺ Covid-19 កើនដល់ ២.៣៣៧នាក់

បរទេស៖ និស្សិតបរទេសដែលកំពុងសិក្សានៅប្រទេសកូរ៉េខាងត្បូង កំពុងចាប់ផ្តើមវិលត្រឡប់ទៅ ប្រទេសកំណើតរបស់ខ្លួនវិញ នៅពេលដែលមានការកើនឡើង នៃករណីឆ្លងវីរុស Covid-19។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា មន្រ្តីនៅវិទ្យាស្ថានគោលនយោបាយនិងការគ្រប់គ្រងសាធារណៈនៃវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI School)បាននិយាយថា និស្សិតអន្តរជាតិម្នាក់ដែលមានអាយុជាង ២០ ឆ្នាំមកពីប្រទេសបង់ក្លាដែសដែលបានចូលរៀននៅឆ្នាំនេះ បានចាកចេញទៅប្រទេសកំណើតរបស់គាត់កាលពីថ្ងៃអាទិត្យ។ នាងបាននិយាយថា និស្សិតបានសុំឈប់សម្រាកសម្រាប់ឆមាសនេះ។

សូមបញ្ជាក់ថា កូរ៉េខាងត្បូងបានបញ្ជាក់ពីករណីឆ្លងវីរុសកូរ៉ូណាសរុបចំនួន ៥៧១ ករណីនៅថ្ងៃសុក្រនេះ។ នេះបើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺរបស់កូរ៉េខាងត្បូង។ ករណីទាំង ៥៧១ ត្រូវបានបញ្ជាក់នៅរសៀលថ្ងៃសុក្ររួមមាន ២៥៦ ករណី ដែលត្រូវបានប្រកាសនៅព្រឹកថ្ងៃសុក្រដដែល។

ចំនួននេះបានធ្វើឱ្យចំនួនជាតិសរុបដល់ ២.៣៣៧ ករណីដែលជាការផ្ទុះឡើងធំបំផុតនៅក្រៅប្រទេសចិនដីគោក៕ប្រែសម្រួលៈ ណៃ តុលា

To Top
×