ព័ត៌មានជាតិ

CDF រួមគ្នា ប្រយុទ្ធប្រឆាំង មេរោគកូរ៉ូណាប្រភេទថ្មី

ភ្នំពេញ៖ PhnomPenh Duty Free Store (CDF) ដែលមានទីតាំងនៅណាហ្គាវើល បានសម្តែងចំណាប់អារម្មណ៍ថា ក្នុងពេលថ្មីៗនេះ ទីក្រុងអ៊ូហាន់នៃខេត្តហ៊ូប៉ៃ ប្រទេសចិន និងតំបន់ដទៃទៀតកំពុងតែផ្ទុះមានឡើងនូវជម្ងឺរលាកផ្លូវដង្ហើម ដោយវីរុសកូរ៉ូណាប្រភេទថ្មី។ ស្ថិតនៅក្នុងកាលៈទេសៈដ៏ចាំបាច់មួយនេះ កងទ័ពយោធាចិន បានអនុវត្តយ៉ាងមុះមុតតាមការចាត់ចែងសម្រេចរបស់ឯកឧត្តមប្រធានាធិបតីចិន Xi Jinping ប្រធានគណៈកម្មាធិការយោធានៃមជ្ឈិមបក្សកុម្មុយនីស្តចិន ពួកគេបានចងចាំនូវស្មារតីបម្រើប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយ និងចិត្តដែលជាគោលបំណងសំខាន់បំផុត ក្លាហានទទួលកិច្ចជាអ្នកការពារ និងថែរក្សានូវសុខសុវត្ថិភាពអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ដែលទាំងនេះបានផ្តល់នូវក្តីសង្ឃឹមជូនដល់អ្នកដែលកំពុងតែផ្ទុកនូវជម្ងឺវីរុសមួយនេះ ក៏បានបង្កើនជាជំនឿចិត្ត និងកម្លាំងកាយជូនដល់ប្រជាពលរដ្ឋក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុស។ កងទ័ពយោធាចិន ជាកងទ័ពដ៏ស្និទ្ធស្នាលដែលដកដង្ហើមរួម ជោគវាសនារួម និងការរួមចិត្តរួមថ្លើមជាមួយនឹងប្រជាជន ដើម្បីជាកម្លាំងពឹងផ្អែកមួយក្នុងការការពារអាយុជីវិត និងថែរក្សាសុខសុវត្ថិភាពប្រទេសជាតិទាំងមូលដ៏សំខាន់មួយ។

To Top