ព័ត៌មានជាតិ

លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក អញ្ជើញផ្សព្វផ្សាយលទ្ធផល នៃសន្និបាតគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅស្រុកពញាឮ

កណ្តាល ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋាន ខេត្តកណ្តាល និងជាប្រធានគណៈពង្រឹង មូលដ្ឋាន ស្រុកពញាឮ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីផ្សព្វផ្សាយលទ្ធផល នៃសន្និបាតគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី ៤២ អណត្តិទី៥ នៅស្នាក់ការបក្ស ក្នុងស្រុកពញាឮ ខេត្តកណ្តាល ។

អង្គពិធី មានការចូលរួមពី សមាជិក សមាជិកា គណៈកម្មាធិការបក្សខេត្ត ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាឮ គណៈកម្មាធិការគណបក្ស ស្រុក ឃុំ យ៉ាងច្រើនកុះករ ។

ក្នុងនាមប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាឮ លោក លឹម គានហោ បានលើកឡើងនូវខ្លឹមសារ របស់អង្គមហាសន្និបាត ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ជូនអង្គប្រជុំជ្រាប និងលើកឡើងអំពីផែនការការងារ ព្រមទាំងបានដាក់ទិសដៅ សម្រាប់ក្រុមការងារគ្រប់លំដាប់ថ្នាក់ យកទៅអនុវត្តនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ជូនបក្ស និងប្រជាជន ។

អង្គពិធី បានប្តេជ្ញាជាធ្លុងមួយ បន្តថែរក្សាឲ្យបានជាដាច់ខាត នូវសុខសន្តិភាព សម្រាប់បន្តការកសាង និងអភិវឌ្ឍកម្ពុជា ឲ្យមានការរីកចម្រើន កាន់តែខ្លាំងក្លាថែមទៀត និងប្រកបដោយចីរភាព និងសូមអរគុណ សន្តិភាព មានសន្តិភាព ទើបយើង មានអ្វី ៗដូចសព្វថ្ងៃនេះ ។

បន្ទាប់មក លោករដ្ឋមន្រ្តី បានអញ្ជើញ ចុះពិនិត្យការ សាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពញាឮ ដែលបានធ្វើការសាងសង់ តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ គិត មកដល់ថ្ងៃនេះ សម្រេចបានប្រមាណ ៣០ % និងការងារស្ថាបនា ផ្លូវក្រាល កៅស៊ូជាង១០គីឡូម៉ែត្រ ឆ្លងកាត់ឃុំភ្នំបាត ជ្រៃលាស់ និងឃុំឈ្វាំង ជំហានទី ១ សម្រេចបានប្រមាណ ៧០ % ហើយ ៕

To Top