ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម សម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវបេតុង១ខ្សែប្រវែង៥០០០ ម៉ែត្រនៅស្រុកព្រៃឈរ

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២០ នេះបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុង មួយខ្សែប្រវែង ៥០០០ ម៉ែត្រ ស្ថិតក្នុងភូមិស្វាយរ័ក្ស ឃុំសូសែន្យ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានថ្លែងក្នុងឱកាសនោះថា ផ្លូវថ្នល់ជា វិស័យអតិភាព១ ក្នុង ចំណោម វិស័យអាទិភាព ៤ នៃគោល នយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី ៦ ក្នុងនោះទី១ ៖ ធនធាន មនុស្ស ទី២ ៖ ផ្លូវទី៣ ៖ភ្លើងនិងទី៤ ៖ ទឹក ។

លោកអភិបាលខេត្ត បានបន្តថា ពិតណាស់ប្រទេស មានសុខសន្តិភាព ប្រជាពលរដ្ឋមានជីវភាពធូរធារ ទើបពួកគាត់មានលទ្ធភាព ចូលរួមក្នុងការអភិវឌ្ឍន៍ ជាក់ស្ដែងផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៥០០០ ម៉ែត្រ បាន សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ គឺបានមកពីការចូលរួម កសាងពីសប្បុរស ជននានា តាមរយៈ ព្រះគ្រូបិតកធម្ម ម៉ៅ នីម ព្រះចៅអធិការវត្ត ព្រះពុទ្ធមានបុណ្យរៃអង្គាស ពីសប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយ យកមកកសាងសមិទ្ធផលនៅក្នុងស្រុកព្រៃឈរនេះ សម្រាប់ទុកជូនបងប្អូនប្រជាពលរដ្ឋយើងប្រើប្រាស់ ។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្តបានផ្ដាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ ក្រៅពីប្រើប្រាស់ផ្លូវនេះជាប្រយោជន៍ ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋចេះថែរក្សាផ្លូវនេះ ទុកប្រើប្រាស់ឲ្យបានយូរអង្វែងផងដែរ ។

To Top