ព័ត៌មានជាតិ

សម្តេចតេជោ បន្តអំពានាវបងប្អូនប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នាដើម្បីទប់ស្កាត់ កុំអោយជំងឺនេះឆ្លង កើតមាននៅក្នុងប្រទេសយើង

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តអំពាវឲ្យប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់កុំអោយជំងឺនេះ ឆ្លងកើតមាននៅក្នុងប្រទេសកម្ពុជា។

តាមបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ នាយករដ្ឋមន្រ្តី បានលើកឡើងថា សម្តេចពិតជារីករាយ ប្រកបដោយជំនឿទុកចិត្ត ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានការយល់ដឹងកាន់តែខ្ពស់ អំពីការថែរក្សានិងសំអាតអនាម័យ ដើម្បីសុខភាពផ្ទាល់ខ្លួន នឹងសម្រាប់ក្រុមគ្រួសារ។ ទម្លាប់មានអនាម័យល្អ គឺនឹងធ្វើអោយសុខភាពកាន់តែល្អរឹងមាំ។

ផ្ទាំងពាណិជ្ជកម្ម

សម្តេច បានលើកឡើងទៀតថា «ដូចបងប្អូនជនរួមជាតិ បានដឹងទាំងអស់គ្នាហើយថា ទិសដៅចម្បងកម្ពុជាពេលនេះ គឺចូលរួមជាមួយសហគមអន្តរជាតិ ប្រយុទ្ឋប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា)។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់កុំអោយជំងឺនេះ ឆ្លងកើតមាននៅក្នុងប្រទេសយើង។ ក្នុងករណីមានការចាំបាច់ណាមួយ ក្រសួងសុខាភិបាល នឹងជម្រាបជូនព័ត៌មានជាសាធារណៈ ដល់បងប្អូនមិនខាន។ »

មិនតែប៉ុណ្ណោះ សម្តេចនាយករដ្ឋមន្រ្តី ក៏ថ្លែងអំណរគុណបងប្អូនជនរួមជាតិ និងក្មួយៗយុវជន ដែលចូលរួមទប់ស្កាត់ព័ត៌មានមិនពិត ដោយជនខិលខូចមួយចំនួន ក្នុងបណ្តាញសង្គម ដែលមានចេតនាអាក្រក់ បង្ខូចបំពុលសង្គមជាតិយើង។ «សូមជូនពរបងប្អូនជនរួមជាតិ បានសប្បាយរីករាយ ក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍។»

To Top
×