ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រាប់ប្រជាពលរដ្ឋ ឲ្យចូលរួមថែរក្សាសន្តិភាព

ភ្នំពេញ៖ លោក កែប ជុតិមា តំណាងរាស្រ្តរាជធានីភ្នំពេញ បានថ្លែងគាំទ្រនូវប្រសាសន៍លើកឡើងរបស់ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជ​អាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលបានថ្លែងសំណូមពរ ដល់ពលរដ្ឋ គ្រប់រូបសូមចូលរួមថែរក្សាសន្តិភាព ដែលយើងរកបានមកដោយលំបាកនេះ ឲ្យបានជាប់លាប់ ព្រោះជាតិយើងធ្លាប់ បាត់បង់សន្តិភាព បាត់មោទនភាពជាតិ ស្ទើរតែរលាយជាតិទាំងមូល កាលពីអតីតកាលមកហើយ និងសូមឲ្យម្នាក់ៗ មានអនាម័យឲ្យបានខ្ពស់ ដើម្បីការពារសុខភាពយើង គ្រប់គ្នាជៀសផុតពីជម្ងឺផ្សេងៗ ហើយក្នុងនោះផងដែរសូមកុំ ជ្រួល ច្របល់ចំពោះ ជម្ងឺកូវីត១៩ រហូតដល់ចាញ់កលល្បិច ញុះញង់ របស់ជនខិលខូច ដែលព្យាយាមយក បញ្ហាជម្ងឺនេះ បង្វែរទៅជារឿងនយោបាយ ដោយបង្កឲ្យចលាចលក្នុងសង្គម។

ក្នុងឱកាសដ៏មានអត្ថន័យនោះផងដែរ ដោយមានការចូលរួមឧបត្ថម្ភពីលោក កែប ជុតិមា នូវថវិកា ចំនួន៤,៧០០,០០០៛ (បួនលាន ប្រាំពីរសែនរៀល) និងសារ៉ុងចំនួន៤៧០សារុង, លោកជំទាវ គ្រួច សំអាន ថវិកា ចំនួន២ ,០០០,០០០៛ (ពីលានរៀល) , លោក លី ឆេង ថវិកា១,០០០,០០០៛ (មួយលានរៀល) និងលោក ប៊ុន សេរី ថវិកា២០០$ ដោយឡែកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្ថែមនូវថវិកាចំនួន ១៥,១២០,០០០៛ (ដប់ប្រាំលាន មួយសែន ពីរម៉ឺនរៀល) នំពា២,០១៦នំ ទឹកភេសជ្ជៈ១,០០៨ដប ដើម្បីបន្ថែមលើកញ្ចប់កាដូទាំង៥០៤កញ្ចប់ ដែលក្នុងនោះកញ្ចប់កាដូ និមួយៗ មានថវិកាលោក កែប ជុតិមា ០១ម៉ឺនរៀល សារុង០១ ថវិកាឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ០៣ម៉ឺនរៀល (សរុបថវិកាមានចំនួន០៤ម៉ឺនរៀល) នំពា០៤ ទឹកភេសជ្ជៈ០២ដប ជាអំណោយចែកជូនដល់សមាជិកចូលរួមទាំងអស់ និងបានរៀបចំបាច់ផ្កា ដ៏ស្រស់ស្អាតជូនដល់លោកជំទាវ លោកស្រីជាថ្នាក់ដឹកនាំ បានទទួលដោយក្តីរីករាយ និងស្និទ្ធស្នាលបំផុត៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top