ព័ត៌មានជាតិ

ប៉ូលិសប៉ុស្តិ៍បាក់ខែង ដែលបាញ់សម្លាប់ប្អូនថ្លៃ នៅកោះឧកញ៉ាតី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅខេត្តស្ទឹងត្រែង

ភ្នំពេញ ៖ ជនសង្ស័យ ជាមន្ត្រីនគរបាលប៉ុស្តិ៍បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបាញ់សម្លាប់ប្អូនថ្លៃ ព្រោះភ្លើងប្រចណ្ឌនៅកោះឧកញ៉ាតី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នេះ នៅក្នុងព្រៃជ្រៅមួយកន្លែង ស្ថិតនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាប់ព្រំប្រទល់ខេត្តព្រះវិហារ ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ មានករណីបងថ្លៃជាប៉ូលិសប៉ុស្តិ៍បាក់ខែង បានបាញ់សម្លាប់ប្អូនថ្លៃ ដោយសារភ្លើងប្រចណ្ឌជាមួយប្រពន្ធ នៅចំណុចកោះឧកញ៉ាតី ភូមិចុងកោះ ឃុំឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ៕

To Top