ព័ត៌មានជាតិ

ឧត្តមនាវីឯក ទៀ សុខា សំណេះសំណាល សួរសុខទុក្ខ សិក្ខាកាម បញ្ចប់វគ្គហ្វឹកហ្វឺន ពីក្រៅប្រទេស ក្រោយបញ្ចប់ ការអនុវត្តវិធានការចត្តាទ្បីស័ក

ភ្នំពេញ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខ លម្ហសមុទ្រ នៅថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០ ជួបសំណេះសំណាល សួរសុខទុក្ខ សិក្ខាកាមដែលបាន បញ្ចប់វគ្គហ្វឹកហ្វឺនពីក្រៅប្រទេស ក្រោយបញ្ចប់ ការអនុវត្តវិធានការចត្តាទ្បីស័ក រយៈពេល១៤ថ្ងៃ ក្នុងការតាមដានសុខភាព នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក។

លោក ឧត្តមនាវីឯក ក៏បានធ្វើការផ្សព្វផ្សាយបន្ថែម ពីសភាពការណ៍ថ្មីៗ និងវិធានការ ការពារ ទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩(Covid-19) ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕

To Top
×