ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ប្រគល់ សម្ភារ:ដល់ស្រុកទាំង ៨ ដើម្បីប្រយុទ្ធប្រឆាំង ជំងឺcovid19

ស្វាយរៀង ៖ លោកស្រីហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា នៅរសៀលថ្ងៃទី២៣ខែមេសាឆ្នាំ២០២០ បានជួបសំណេះសំណាល និងប្រគល់ អាល់កុល ខិតប័ណ្ណអប់រំផ្សេព្វផ្សាយ បដាអប់រំផ្សេព្វផ្សាយ ម៉ាស់ និង សាប៊ូដុំលាងដៃ ជូនអនុសាខា ក្រុង/ស្រុកទាំង ៨ ដើម្បីបំពេញបេសកកម្មមនុស្សធម៌ ផ្សព្វផ្សាយ អប់រំ អនាម័យ និងសម្រាប់បន្ត ចែកជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានភូមិឃុំនីមួយៗ ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងយុទ្ធនាការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា ។

លោកស្រី អនុប្រធានគណៈកម្មាធិការសាខា បានថ្លែងនូវការពាំនាំ នូវការសាកសួរសុខទុក ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើដល់ មន្ត្រី បុគ្គលិកសាខា អនុសាខានិងអ្នកស្ម័គ្រ ចិត្តជាប្រតិបត្តិករមនុស្សធម៌ទាំងអស់ សូមយកចិត្តទុកដាក់គិតគូរ ជានិច្ចពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការលើកកម្ពស់ចំណេះដឹង និងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ ស្តីពីវិធានការការពារ និងរក្សា អនាម័យ ។

លោកស្រីបានថ្លែងជំរុញដល់ មន្ត្រី បុគ្គលិកសាខា អនុសាខា និងអ្នកស្ម័គ្រ ចិត្ត ជាប្រតិបត្តិករមនុស្សធម៌ទាំងអស់ ត្រូវអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ព្រមទាំងតាមដាន ព័ត៌មាន យ៉ាងជាប់លាប់ និងសហការជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ដើម្បីប្រសិទ្ធភាពការងារ ក្នុងការទប់ស្កាត់ ការរីក រាលដាលជំងឺកូវីដ ១៩ នេះ។

សូមបញ្ជាក់ថា អំណោយដែលផ្តល់ ជូនដល់អនុសាខាទាំង ៨ ក្នុង ១ អនុសាខា ទទួលបាន ៖ អាល់កុល ១៥ លីត្រ ខិតប័ណ្ណអប់រំផ្សេព្វផ្សាយ ២០ សន្លឹក បដាអប់រំផ្សេព្វផ្សាយ ១ ផ្ទាំង ម៉ាស់ ២០០ សាប៊ូដុំលាងដៃ ២០ ដុំ ។ លោកស្រីបានឧបត្ថម្ភថវិកាបន្ថែមដល់មន្ត្រីអនុសាខាចំនួន ១៣ នាក់ ក្នុងម្នាក់ថវិកា ១០០,០០០ រៀល៕

To Top