ព័ត៌មានជាតិ

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ត្រូវបានតែងតាំងជា សមាជិកឧត្តម ក្រុមប្រឹក្សានៃអង្គចៅក្រម ជំនួសលោកអង្គ វង្សវឌ្ឍានា

ភ្នំពេញ៖ ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ជំនួសលោក អង្គ វង្សវឌ្ឍានា តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៥២០/៥១៦ ចុះថ្ងៃទី ១២ ខែឧសភា ។

To Top