ព័ត៌មានជាតិ

កូរ៉េខាងត្បូង កំពុងពិភាក្សាជាមួយអាមេរិក រឿងការអញ្ចើញឲ្យចូលរួមកិច្ចប្រជុំ G7

សេអ៊ូល៖ មន្ត្រីការិយាល័យប្រធានាធិបតី បានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង មិនបានទទួលការអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7 ពីសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែនឹងពិភាក្សាអំពីបញ្ហានេះជាមួយទីក្រុងវ៉ាស៊ីនតោន។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជាប្រធានសមាជិក G-7 ឆ្នាំនេះបានឲ្យដឹងថាលោកគ្រោងនឹងអញ្ជើញប្រទេសកូរ៉េខាងត្បូង ចូលរួមកិច្ចប្រជុំ កំពូល G-7 ដែលបានកំណត់ពេលសម្រាប់ខែកញ្ញា រួមជាមួយបណ្តាប្រទេសមិនមែន G-7 របស់ឥណ្ឌា អូស្ត្រាលី និងរុស្ស៊ី។

កិច្ចប្រជុំកំពូលរបស់មេដឹកនាំមកពីប្រទេសកាណាដា បារាំង អាឡឺម៉ ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក ដើមឡើយនឹងត្រូវធ្វើឡើងនៅខែមីនា ប៉ុន្តែត្រូវបានពន្យារពេលអស់រយៈពេលជាច្រើនខែដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩៕

ដោយ ឈូក បូរ៉ា

To Top