ព័ត៌មានជាតិ

ព្រះអង្គទាំងទ្វេ ស្តេចយាង ក្នុងព្រះរាជសង្ឃទាន វេរភត្តប្រគេន​ព្រះសង្ឃ ឧទិ្ទសមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ ជិវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​​​វររាជមាតាជាតិខ្មែរ ព្រះអង្គទាំងទ្វេសព្វ​ព្រះ រាជ​ហឫទ័យ ស្តេចយាង ជាព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធី សង្ឃទានវេរភត្ត ប្រគេន​ព្រះសង្ឃ ក្នុងព្រះ​​ធម្មសាលា នៃព្រះឧបាសថរតនារាមព្រះកែវ មរកត ដើម្បីឧទិ្ទស មហាព្រះរាជកុសល ថ្វាយព្រះ វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ​ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០៕

To Top
×