ព័ត៌មានជាតិ

សម្ដេចតេជោ អញ្ជើញចុះទៅពិនិត្យមើល មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីនៅខេត្តព្រៃវែង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅនៅព្រឹកថ្ងៃអង្គារ៍ទី ១៤ កក្កដា នេះបាននិងកំពុងអញ្ជើញចុះទៅពិនិត្យមើលមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីនៅខេត្តព្រៃវែងខណៈស្ថានីយ៍ផលិតកូនត្រីពូជ នេះបានបង្កើតឡើងនៅឆ្នាំ១៩៨៨ ដោយរដ្ឋបាលជលផល សហការជាមួយអង្គការប៉ាដិក លើផ្ទៃដី១៦ហិកតា។

សម្ដេចតេជោ ហ៊ុន សែន បានសរសរនៅលើ គេហទំព័រហ្វេសប៊ុកថា “នៅព្រឹកថ្ងៃអង្គារ៍ទី ១៤ កក្កដា នេះ ខ្ញុំនឹងចុះទៅពិនិត្យមើលជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ហើយនឹងឆ្លៀតឱកាស ជួបសំណេះសំណាលជាមួយបងប្អូន ប្រជាកសិករនៅស្រុកពាមរក៍ខេត្តព្រៃវែងផងដែរ ប្រសិនបើពេលវេលាអនុញ្ញាត”។ «ស្ថានីយ៍ផលិតកូនត្រីពូជ» នេះបានបង្កើតឡើងនៅឆ្នាំ១៩៨៨ ដោយរដ្ឋបាលជលផល សហការជាមួយអង្គការប៉ាដិក លើផ្ទៃដី១៦ហិកតា។ មកដល់ឆ្នាំ២០០៨ ក្រសួងកសិកម្មបានប្តូរឈ្មោះនិងបង្កើតទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបរហូតមកដល់សព្វថ្ងៃ។

មជ្ឈមណ្ឌលនេះ បានផលិតពូជត្រីរាប់លានកូនជារៀងរាល់ឆ្នាំ ដូចជាត្រីឆ្ពិន ត្រីប្រា ត្រីអណ្តែង ត្រីទីឡាព្យ៉ា កង្កែប បង្កង និងប្រភេទត្រីកាបមួយចំនួនទៀត សម្រាប់ចែកដល់កសិករចិញ្ចឹមទូទាំងប្រទេស និងលែងចូលទៅក្នុងដែនទឹកសាធារណៈ និងស្រះជម្រកត្រីសហគមន៍ជដើម។

យើងនាំគ្នាបំផុសចលនា ប្រជាកសិករឱ្យចូលរួមដាំដុះដំណាំស្បៀង តាមគោលការណ៍ អភិវឌ្ឍន៍បៃតង ចិញ្ចឹមសត្វ និងវារីវប្បកម្មឱ្យបាន សកម្មនៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ដែលកម្ពុជាកំពុង មានការអភិវឌ្ឍពីប្រទេស ពឹងផ្អែកលើវិស័យកសិកម្ម ទៅជាកសិ-ឧស្សាហកម្មវិញនេះ៕

To Top