ព័ត៌មានជាតិ

ប្រធាន ក្រុម១៥៧ ថ្លែងអំណរគុណ ដល់ក្រុមគ្រួសារសមាគម ក្នុងឱកាសខួប ១២ឆ្នាំ ១៥កក្កដា ២០០៨​ ដល់២០២០

ភ្នំពេញ៖ ក្នុងឱកាសខួប ១២ឆ្នាំ នៃការបង្កើត សមាគមចលនាយុវជនកម្ពុជា ហៅក្រុម១៥៧ លោក ម៉ឹង ពន្លក ប្រធាន​ សមាគមចលនាយុវជនកម្ពុជា បានថ្លែងអំណរគុណ ដល់សមាជិក គណៈកម្មាធិការកណ្តាល និងគ្រប់បណ្តាសាខាខេត្ត ព្រមទាំងសមាជិក សមាជិកាទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង លះបង់នៅពេលវេលា កម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួន ដើម្បីបម្រើ ក្នុងសកម្មភាពមនុស្សធម៌ នឹងចូលរួមសកម្មភាពជួយសង្គម នាពេលកន្លងមក ។

លោក ម៉ឹង ពន្លក​ ប្រធាន សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានមានប្រសាសន៍ថា “ខ្ញុំបាទសូមថ្លែងអំណរអរគុណ​ ចំពោះបងប្អូនក្រុមគ្រួសារ នៃសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ទាំងអស់ និងសប្បុរសជនក្នុង និងក្រៅប្រទេស ដែលបានរួមសុខ រួមទុក្ខ អស់រយៈពេល១២ឆ្នាំ ក្នុងការលះបង់អ្វីៗទាំងអស់​ ដើម្បីបំរើសជាតិ និងប្រជាជនយើងរួមគ្នា”។

លោកក៏បានបន្ថែមថា “សូមជូនពរអោយបងប្អូនទាំងអស់ មានសុខភាពល្អ និងជោគជ័យគ្រប់ភារៈកិច្ច ដើម្បីរួមគ្នាបន្តជួយ ដល់ជាតិមាតុភូមិ និងប្រជាជនយើងតទៅមុខទៀត”។

គួររំលឹកថា សមាគមចលនាយុវជនកម្ពុជា ហៅក្រុម១៥៧ ត្រូវបានបង្កើតឡើង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ មកទល់នឹងបច្ចុប្បន្ន ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ មានអាយុកាល ១២ឆ្នាំ​ និងបានបំពេញតួរនាទីរបស់ខ្លួន ក្នុងការងារមនុស្សធម៌ ជូនជាតិមាតុភូមិ ជាពិសេស ស្មារតីរួបរួមសាមគ្គី លើការឧបត្ថម្ភ និងលះបង់ពេលវេលាផ្ទាល់ខ្លួន ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការងារសង្គមជាច្រើន នាពេលកន្លងមកនេះ៕

To Top