ព័ត៌មានជាតិ

លោក កៅ ថាច ប្រជុំពិភាក្សា បច្ចុប្បន្នភាពទីផ្សារស្រូវ អង្ករ ជាមួយតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា

ភ្នំពេញ៖លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញចូលរួមប្រជុំ ជាមួយតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីពិភាក្សាលើបច្ចុប្បន្នភាពទីផ្សារស្រូវ អង្ករ និងស្ថានភាព នៃការប្រមូលផលស្រូវរបស់បងប្អូនប្រជាកសិករ ដែលជិតមកដល់ក្នុងពេលខាងមុខនេះ។

ជាមួយគ្នានេះ ភាគីខាងសហព័ន្ធបានលើកឡើងសំណូមពរផ្សេងៗ ក៏ដូចជាបញ្ហាប្រឈមមួយចំនួន ដែលវិស័យឯកជនក្នុងវិស័យស្រូវអង្ករកំពុងជួបប្រទះ ជូនធនាគារអភិវឌ្ឍន៍ជនបទ និងកិសកម្ម ជាមូលដ្ឋានដើម្បី រាយការណ៍ និងសុំមតិណែនាំពីថ្នាក់ដឹកនាំ។

សមាសភាពអញ្ជើញចូលរួមប្រជុំខាងសហព័ន្ធស្រូវអង្ករកម្ពុជាមាន៖ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា គឹម សាវុធ លោកឧកញ៉ា វង្ស ប៊ុនហេង លោកឧកញ៉ា ចាន់ សុឃាំង លោក យន់ ហុង លោក ឈុនធំ លោក លន់ យ៉េង៕

To Top