ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីបារាំង ប្រកាសផ្តល់ជំនួយ ២ពាន់ប៊ីលានអ៊ឺរ៉ូ ដល់វិស័យវប្បធម៍

បរទេស ៖ នៅថ្ងៃពុធនេះនាយករដ្ឋមន្រ្តី បារាំងលោក Jean Castex បានប្រកាសផែនការកញ្ចប់ថវិកា សង្គ្រោះចំនួន ២ ពាន់ប៊ីលានអឺរ៉ូឬប្រមាណជា២,៣៦ ពាន់ប៊ីលានដុល្លារអាមេរិកដើម្បីគាំទ្រ ដល់វិស័យវប្បធម៌ ដែលកំពុងប៉ះពាល់ដោយសារតែ រីករាលដាល នៃកូវីដ១៩។

Castex បានប្រាប់វិទ្យុ បារាំង ថាសិល្បៈនិងវប្បធម៌បារាំង ដែលនៅតែជាប់គាំង ដោយសារការអនុវត្តក្បួនច្បាប់ អនាម័យថ្មីនោះនឹង ទទួលបានមូលនិធិពិសេស ដើម្បីទូទាត់សងនូវការខាតបង់ និងសកម្មភាពចាប់ផ្តើមឡើងវិញ ទោះបីផលប៉ះពាល់នៅតែកំពុង បន្តកើតមាននៅឡើយក្តី។

លោកនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ទៀត ថា អាទិភាពសម្រាប់យើង នៅពេលនេះផងដែរគឺ ធ្វើឱ្យវិស័យនេះចាប់ផ្តើមដំណើរការឡើងវិញ ដោយក្នុងនោះលោក ក៏បានអំពាវនាវ ដល់សាធារណជនបារាំងឱ្យ បន្តផ្តល់តម្លៃវប្បធម៌ និងសង្គមឡើងវិញ តាមដែលអាចធ្វើទៅបានខណៈដែលការការពារខ្លួនក៏ត្រូវ តែនៅរក្សាឲ្យខ្ជាប់ខ្ជួន៕

ប្រែសម្រួល៖ស៊ុនលី

To Top