ព័ត៌មានជាតិ

មួយព្រឹកផ្អើលពីរករណី លួចនិងឆក់ នៅមុខសាកលវិទ្បាល័យ ភូមិន្ទកសិកម្មចំការដូង

ភ្នំពេញ ៖ ប្រជាពលរដ្ឋ ដែលកំពុងប្រកបរបររកស៊ី នៅខាងមុខសាកលវិទ្បាល័យ ភូមិន្ទកសិកម្មចំការដូង ស្តិតនៅក្នុងសង្កាត់ដង្កោ ហាក់កំពុងមានការភ័យខ្លាច ក្រោយផ្ទុះការភ្ញាក់ផ្អើល ជនរងគ្រោះស្រែក(ចោរៗ) និងជិះម៉ូតូប្រដេញតាមជនសង្ស័យ ជាករណីឆក់ ពីជនរងគ្រោះ ។ ភាពភ័យក្លាចមិនបានប៉ុន្មានម៉ោងផង ស្រាប់តែមានករណីថ្មីមួយទៀត លួចយកម៉ូតូ អ្នកលក់ទូរស័ទ្ធមួយគ្រឿង ទៅបាត់ឈឹង ។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើង នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅក្នុងភូមិខ្វា ទល់មុខសាកលវិទ្បាល័យភូមិន្ទកសិកម្មចំការដូង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះបានឲ្យដឹងថា គាត់ទៅទិញបាយហូប ពេលជិះត្រឡប់មកវិញ យកបាយទៅទុក និងក៏មិនដកសោរ មកជាមួយផងដែល ក៏ស្រាប់តែជនសង្ស័យឡើងជិះចេញទៅបាត់ សម្លេងស្រែក(ចោរៗ) ក៏បានបន្លឺឡើងម្តងទៀត ផ្អើលអស់អ្នកជិតខាង ។ ជនរងគ្រោះបន្តថា ម៉ូតូដែលបាត់ទៅម៉ាកNet ពាក់ស្លាកលេខកំពង់ចាម 1U-8119 របស់ឈ្មោះ ស៊ុន សំណាង ជាអ្នកលក់ទូរស័ទ្ធ ។

តាមការលើកឡើង របស់ប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍នេះ ពួកមានការភ័យខ្លាច ចំពោះសុវត្តិភាពរបស់ពួក នៅពេលឃើញមានករណី កើតឡើងពីរផ្ទួនៗគ្នាបែបនេះ ។ ពួកគាត់ស្នើឲ្យអាជ្ញាធរ មានសមត្ថកិច្ច ជួយពិនិត្យ ចំពោះបញ្ហាដែលកើតមាន ។

យ៉ាងណាក៏ដោយប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាននេះ ខ្ញុំសូមឲ្យសមត្ថកិច្ចបន្ថែមការរឹតបន្ទឹង បញ្ហាចោរកម្ម និងគ្រឿងញៀន ដែលកំពុងកើតមាននៅក្នុងមូលដ្ឋាននេះ ឲ្យមានភាពល្អប្រសើរ ដើម្បីរក្សាបាននូវគោលនយោបាយ ភូមិឃុំមានសុវត្តិភាព របស់រដ្ឋាភិបាល ឲ្យប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់លើ ក្នុងការរស់នៅ៕

To Top