ព័ត៌មានជាតិ

លោកសុខ ទូច ៖ វៀតណាម សង់សំណង់រឹងមាំ លើតំបន់មិនទាន់ឯកភាពគ្នា កម្ពុជាក៏អាចសង់អ្វីមួយ វិញបានភ្លាមៗ

ភ្នំពេញ ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា វៀតណាមសាងសង់សំណង់រឹងមាំ លើតំបន់មិនទាន់ឯកភាពគ្នា កម្ពុជាក៏អាចសាងសង់ អ្វីមួយវិញបានភ្លាមៗ នៅទល់មុខសំណង់ដែលវៀតណាម បានសាងសង់នោះដែរ។

កាលលើកឡើងរបស់លោក សុខ ទូច បែបនេះ បន្ទាប់ពី កាលពីពេលថ្មីៗនេះវៀតណាម បាន រុះរើតង់ ហើយងាកមកសង់សំណង់រឹង វិញ នៅតំបន់មិនទាន់ឯកភាពគ្នា ជាប់ ព្រំដែន ខេត្តកណ្ដាល ប្រទេស កម្ពុជា ។

ក្នុងវេទិកាលតុមូលស្ដីពី “តើកម្ពុជាត្រៀមខ្លួនយ៉ាងដូចម្ដេច សម្រាប់ថ្ងៃនេះនិងថ្ងៃស្អែក”នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២០ លោក សុខ ទូច បានលើកឡើង
ការសាង់សង់សំណង់រឹងណាមួយ នៅជិតព្រំដែនកម្ពុជា-វៀតណាម ចំងាយពី១៥០ម៉ែត្រ ត្រូវមានការឯកភាពពីប្រទេសទាំងពីរ។

លោកបន្តថា ចំពោះករណីវៀតណាមសាងសង់ សំណង់រឹងនៅឆ្ងាយពីព្រំដែនកម្ពុជា ចំនួន១២០ម៉ែត្រ ក៏ត្រូវស្នើសុំកម្ពុជា ព្រោះព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសំខាន់បួន រួមមាន៖ព្រំដែនឯកភាព ,ព្រំដែនសហប្រតិបត្តិការ,ព្រំដែនសេដ្ឋកិច្ចនិងព្រំដែនទប់ស្កាត់នៃការជួញដូរគ្រឿងញៀន កុមារនិងស្រ្តីភេទ។

ប្រធានរាជបណ្ឌិត្យសភា ឲ្យដឹងទៀតថា “កម្ពុជា អាចសាងសង់អ្វីមួយ ១២០ម៉ែត្រ នៅទល់នឹងប៉ុស្តិ៍ហ្នឹងវិញ ម៉ាអាប៉ុស្ដិ៍ប៉ុណ្ណឹងថ្លៃប៉ុន្មាន”។

លោកសង្កត់ធ្ងន់ថា វៀតណាមសាងសង់អ្វីមួយនៅលើតំបន់មិនទាន់ឯកភាពគ្នាបាន កម្ពុជាក៏អាចសាងសង់អ្វីមួយភ្លាម នៅទល់មុខ នោះបានដូចគ្នា៕ដោយ៖ធី លីថូ

To Top