ព័ត៌មានជាតិ

រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ នឹងស្រាវជ្រាវ ជួសជុលប្រព័ន្ធទឹកធ្លាយ ពេលយប់ពីថ្ងៃ១ ដល់៣០កញ្ញា នៅខណ្ឌ៦

ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្នុងភ្នំពេញ នឹងចុះស្រាវជ្រាវ និងជួសជុលទឹកធ្លាយ ពេលយប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ចាប់ពីម៉ោង ២២យប់ ដល់ម៉ោង ៥នាទីព្រឹក នៅតាមបណ្តាសង្កាត់ មួយចំនួនក្នុងរាជធានីភ្នំពេញ ។

សង្កាត់ទាំងនោះរួម ៖ ១. សង្កាត់ព្រែកហូរ សង្កាត់ព្រែកឬស្សី សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ , ២. សង្កាត់អូរឬស្សី១ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា
, ៣. សង្កាត់និរោធ ខណ្ឌច្បារអំពៅ , ៤. សង្កាត់ ទឹកល្អក់៣ និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក , ៥. សង្កាត់ទំនប់ទឹក និងសង្កាត់ទួលស្វាយព្រៃ ខណ្ឌ បឹងកេងកង និង៦. សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ៕

To Top